កូន​បំណុល​ម្ចាស់​ជីវិត

កូន​បំណុល​ម្ចាស់​ជីវិត


នៅ​ក្នុង​បន្ទប់​មួយ​ដ៏​សែន​ស្ងប់ស្ងាត់ មនុស្ស​ប្រុស​ស្រី​ពីរ​នាក់ ​កំពុង​ឈរ​ទល់មុខ​គ្នា​កណ្ដាល​ពន្លឺ​ពណ៌​លឿង ​ដែល​ចាំង​ព្រាល​ៗ​ចេញពី​ចង្កៀង​ដែល​នៅ​ក្បែរ​នោះ​… “​នាង​ចូល​មក​បន្ទប់​ខ្ញុំ​មាន​ការ​អី!” គេ​សួរ​ទៅ​នាង។ “​ខ្ញុំ​ចូល​មក​សងបំណុល​ដែល​គ្រួសារ​ខ្ញុំ​ជំពាក់​លោក!” “​នាង​ចង់​ធ្វើ​ស្អី​!!” គេ​ចាប់ផ្ដើម​មួម៉ៅ។ “​លោក​ចង់​បាន​ខ្ញុំ​ណាស់​មិន​ចឹង?​… ពេលនេះ​ខ្ញុំ​ឱ្យ​… ខ្ញុំ​យក​ខ្លួន​ខ្ញុំ​មក​សង​ជំនួស​បំណុល​ដែល​ខ្ញុំ​ជំពាក់ តែ​ខ្ញុំ​មិន​រៀបការ​​ជាមួយ​នឹង​លោក​ទេ!” នាង​និយាយ​មួយៗ​ ដោយ​សំឡេង​រាបស្មើ ធ្វើ​ឱ្យ​គេ​សម្លឹងមុខ​នាង​មិន​ប្រិច។

“​យ៉ាងម៉េច​ លោក​មិន​ហ៊ាន​ធ្វើ​ទេ​? ចឹង​ខ្ញុំ​នឹង​យក​ទៅ​ឱ្យ​អ្នក​ផ្សេង ហើយ​ខ្ញុំ​នឹង​យក​លុយ​ពី​គេ ​មក​សង​បំណុល​របស់​លោក​វិញ!” នាង​បែរខ្នង​រក​ដើរ​ចេញ​ទៅ​ គេ​រហ័ស​ចាប់​ទាញ​ស្មា​នាង​ទាំង​សង​ខាង​ឡើង​មក ហើយ​ទាញ​ខ្លួន​នាង​ ឱ្យ​ទៅ​ជិត​គេ​បំផុត ផ្ទៃ​មុខ​របស់​ពួកគេ​នៅ​ឆ្ងាយ​ពី​គ្នា​តែ​បន្តិច​ប៉ុណ្ណោះ កែវ​ភ្នែក​មុត​ស្រួច​របស់​គេ​សម្លឹង​មើល​យ៉ាង​ជ្រៅ​ចូល​ទៅ​ភ្នែក​នាង រហូត​ដល់​នាង​មាន​អារម្មណ៍​ថា​ញាប់​ញ័រ។ “​កុំ​ឌឺ​ខ្ញុំ​បាន​ទេ… ដារី…”