ស្មោះ​ស្នេហ៍​គឺ​ឈឺចាប់

ស្មោះ​ស្នេហ៍​គឺ​ឈឺចាប់


-គឹមលន់​ជា​និស្សិត​សម្បូរ​ស្នេហ៍​ម្នាក់​រៀន​នៅ​សាកល​វិទ្យាល័យ​​វេជ្ជសាស្ត្រ​មួយ​នៅ​ទីក្រុង​ភ្នំ​ពេញ។​ ​-ចរិយា​ជា​មនុស្ស​ទី​មួយ​ដែល​ត្រូវ​ឈឺចាប់​នឹង​ការ​ស្រលាញ់​ស្ម័គ្រស្មោះ​របស់​នាង។​ ​-ស្រី​វីន​ជា​ស្រី​សម័យ​និយម​ដែល​មាន​សង្សារ​រាប់មិនអស់។ ​-នី​តា​ជា​នារី​ម្នាក់​ដែល​ទើប​បែក​ពី​សង្សារ និង​កំពុង​រក​អ្នក​ជួសជុល​បេះ​ដូង​របស់​នាង។​ ​-រិទ្ធ​ជា​សង្សារ​ចាស់​របស់​នី​តា និង​ជា​កូន​ប្រុស​តែ​ម្នាក់​គត់​របស់​អ្នក​ជំនួញ​ខេត្ត​ព្រះសីហនុ។​ ​សូម​អធ្យាស្រ័យ​ចំ​ពោះ​ពាក្យពេចន៍​មួយ​ចំ​នួន​ ដែល​មិនសូវ​សម​រម្យ​នៅ​ក្នុង​អត្ថបទ​ប្រលោមលោក​មួយ​នេះ​។​ ​«កាលដែល​ព្រម​ធ្វើ​ជា​សង្សារ​ប្រុស​សង្ហា​ ​ស្រី​ស្អាត​ប្រាកដជា​ទទួល​រង​ការឈឺចាប់​រាប់មិនអស់​ឡើយ​​​»​​ ​ បន្ទាប់ពី​ដឹង​លទ្ធផល​​ពី​ការ​ប្រលង​ថ្នាក់​ទុតិយភូមិ​រួច សិស្ស​ម្នាក់ៗ​បាន​មក​បន្ត​ការសិក្សា​របស់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​សម្រេច​ឧត្ដម​គតិ​របស់​គេ​រៀង​ៗ​ខ្លួន។​ ​ផ្ដើម​ចេញពី​សាកល​វិទ្យាល័យ​វេជ្ជសាស្ត្រ​មួយ​…