បិសាច​ជញ្ជក់​ឈាម

បិសាច​ជញ្ជក់​ឈាម


Emily ដែលមានឈ្មោះដើមថា​បុប្ផាបាន​ចេញពីទឹកដី​ខ្មែរ ហើយ​ទៅ​រស់​នៅអាមេរិក។ នៅទីនោះនាង​មានមិត្តប្រុសម្នាក់ឈ្មោះ Sam ប៉ុន្តែរយៈពេលពីរឆ្នាំដែលគេទៅរស់នៅស្រុកបារាំងចោលនាង Emily នៅតែជម្នះនឹងពាក្យសម្ដីរបស់មិត្តភ័ក្ដិដែលថា Sam រៀបការគូថ្មីហើយ។ នាង​មិនជឿឡើយ នាងនៅតែទន្ទឹងរង់ចាំគេជានិច្ច។ ស្របពេលដែលនាងផ្លាស់ទៅធ្វើការនៅអគារចាស់មួយ រឿងរ៉ាវប្លែកៗក៏ចាប់កើតឡើង ហើយ Sam អតីតមិត្តប្រុសនាងក៏ត្រឡប់មកវិញ ដោយឫកពាប្លែកៗ ចំណែកឯ Patt មិត្តរួមការងារ បែរជាបង្ហាញទង្វើរល្អៗដាក់នាងវិញ។