ថ្ងៃ​ដែល​បង​ស្រលាញ់​​អូន

ថ្ងៃ​ដែល​បង​ស្រលាញ់​​អូន


ហុងឆ័យ​​គឺ​ជា​អ្នក​ជំនួញ​វ័យ​សាម​ស្ដើង ហើយ​ការ​មាន​មិត្តស្រី​ច្រើន​គឺ​ជា​ការងារ​ម្យ៉ាង​ក្នុង​ជីវិត​របស់​គេ។ លុយ​ ឡាន អំណាច​ក្នុង​ការ​រក​ស៊ី​​គេ​មាន​ទាំង​អស់ លើក​លែង​តែ​អំណាច​ក្នុង​ការ​ប្រឆាំង​ជាមួយ​អ្នក​មាន​គុណ​ មិន​រៀប​ការ​ជា​មួយ​មនុស្ស​ស្រី​ដែល​គេ​មិន​ស្រឡាញ់។

ដូច្នេះ​ហើយ​ គេ​ក៏​ត្រូវ​រៀប​ការ​ជាមួយ​នឹង​មនុស្ស​ស្រី​ម្នាក់​នោះ។ ដំបូង​ឡើយ​គេ​ស្មាន​ថា​នាង​ស្រឡាញ់​ខ្លួន ព្រោះ​គេ​ជា​អ្នក​មាន​ ស្មាន​ថា​ពេល​ការ​រួច ​ភរិយា​របស់​គេ​នឹង​តាម​​ឃ្វាល​គេ​មិន​ឱ្យ​ដើរ​យប់ មិន​ឱ្យ​មាន​ស្រី​ក្រៅ គេ​ស្មាន​ថា​ភរិយា​គេ​ស្រឡាញ់​គេ​តែ​ម្ខាង.... តែ​ការ​ពិត​ អ្វីៗ​ទៅ​ជា​ខុស​ស្រឡះ​ទៅ​វិញ។

ហេតុនេះ​ ហុងឆ័យ​ហាក់​មាន​អារម្មណ៍​ថា​ចាញ់​ប្រៀប​ ពេល​ដែល​ភរិយា​ខ្លួន​មិន​ស្រឡាញ់​ខ្លួន មិន​ប្រចណ្ឌ មិន​ឃាំងឃា​ពេល​ដែល​គេ​មាន​ស្រី​ក្រៅ​ផ្ទះ។