ម្ចាស់​បេះដូង​បង

ម្ចាស់​បេះដូង​បង


ថា​វីន​គឺ​ជា​នាយក​ក្រុមហ៊ុន​វ័យ​ក្មេង រូប​រាង​សង្ហា ជា​ទី​ចោម​រោម​របស់​ក្រមុំ​នានា តែ​គេ​មាន​គូ​ដណ្ដឹង​ទៅ​ហើយ។ សាណាលីន​​ជា​ឈ្មោះ​របស់​នាង ស្ថិត​ក្នុង​វ័យ​១៩​ឆ្នាំ​ សម្រស់​នាង​គឺ​ល្អ​ដូច​ឈ្មោះ​អ៊ីចឹង។ មក​ពី​នាង​ស្អាត​ពេក ​ទើប​ថាវីន​ចេះ​តែ​មាន​អារម្មណ៍​​នាង​ប្លែក​ ហើយ​មាន​អាថ៌​កំបាំង​ច្រើន?

នាង​បាន​ទៅ​រស់​នៅ​បរទេស​៤​ឆ្នាំ ពេល​ត្រឡប់​មក​វិញ​នាង​ដូច​ជា​ផ្លាស់​ប្ដូរ មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​គូ​ដណ្ដឹង​ខ្លួន ស្លៀក​ពាក់​សិចស៊ី​ មិន​តែ​ប៉ុណ្ណោះ​ថាវីន​តាម​ទាន់​នាង​រាំ​ឱប​គ្នា​ជាមួយ​​ថៅកែ​ព្រាន​នារី​ទៀត។

ទោះ​បី​ជា​ទាន់​នឹង​ភ្នែក​​ក៏​សាណាលីន​នៅ​តែ​ឆ្លើយ​ថា ថៅកែ​ព្រាន​នោះ​គឺ​ជា​មិត្ត​របស់​នាង ស្ដាប់​ហើយ​ធ្វើ​ឱ្យ​ថាវីន​ឈឺ​ចិត្ត​ស្ទើរ​ស្លាប់​ស្ទើរ​រស់។ ណាលីន​ចាក​ចេញ​ពី​ផ្ទះ បន្ទាន់​ពី​និយាយ​ស្ដាប់​គ្នា​មិន​បាន​ជា​មនុស្ស​ជា​ទី​ស្រលាញ់។ មាត់​នាង​ថា​ស្រឡាញ់ និង សុំទោស​ តែ​ជើង​នាង​ឈាន​ជើង​ដើរ​ចេញ​ពី​ជីវិត​អ្នក​ដែល​ស្រឡាញ់​នាង​បំផុត។