ផ្លូវ​​​ទៅ​​​ភ​ព​​​មនុស្ស​​​ស្លាប់

ផ្លូវ​​​ទៅ​​​ភ​ព​​​មនុស្ស​​​ស្លាប់


ជា​វាសនា​របស់​ក្មេង​ស្រី​ម្នាក់​​កើត​ចំ​ថ្ងៃ​ដែល​មេ​ព្រាយ​ងាប់​ ហើយ​ក្មេង​ម្នាក់​នោះ​​​មាន​រាសី​ត្រូវ​គ្នា​ជា​មួយ​នឹង​ពួក​ខ្មោច​បិសាច​ ដូច្នេះ​ហើយ​ទើប​ពួក​វា​ទាំង​នោះ​ប្រឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​អន្ទង​ព្រលឹង​នាង​​យក​ទៅ​គ្រប់​គ្រង​។ ប៉ុន្តែ​ក្មេង​ស្រី​នេះ ​មាន​បង​ប្រុស​ម្នាក់​ដែល​មាន​បារមី​គ្រូ​កាន់​ តែ​គេ​មិន​ដឹង​ខ្លួន​ ហើយ​ក៏​មិន​ដែល​ជឿ​លើ​អបិយជំនឿ​ទាំង​នេះ​ដែរ។

រហូត​ថ្ងៃ​មួយ​ដែល​ប្អូន​ស្រី​​ដេក​សន្លប់​មិន​ដឹង​ខ្លួន​ ហើយ​ក៏​គ្មាន​គ្រូ​ពេទ្យ​ណា​មក​ជួយ​បាន​ ទើប​បុរស​ជា​បង​សម្រេច​ចិត្ត​ថា​ទៅ​ជួយ​ប្អូន​ នៅ​ឯ​កន្លែង​ឃុំឃាំង​របស់​ពួក​ព្រាយ។ គេ​មាន​ពេល​តែ​ធូប​មួយ​សរសៃ​ប៉ុណ្ណោះ​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ភព​មនុស្ស​ស្លាប់​ ហើយ​ប្រសិន​បើ​គេ​មិន​អាច​មក​ទាន់​​ពេល​ទេ នោះ​​នឹង​ត្រូវ​ស្លាប់​ជាមួយ​នឹង​ប្អូន​ស្រី។