ធ្វើ​ប្រពន្ធ​បង​ទេ​មីង?

ធ្វើ​ប្រពន្ធ​បង​ទេ​មីង?


រាជ​ជា​កូន​​ថៅកែ​ចម្ការ​ធុរេន​នៅ​ខេត្ត​កំពត បាន​លង់​ស្រលាញ់​ស្រី​អ្នក​មេម៉ាយ​នៅ​ទឹកដី​អាមេរិក បើ​ទោះ​ជា​ដឹង​ថា​ នាង​មាន​ប្រវត្តិ​ស្នេហា​ជាមួយ​មនុស្ស​ប្រុស​ច្រើន​នាក់​មក​ហើយ តែ​នៅ​តែ​ស្រលាញ់ នៅ​តែ​តាម​ញ៉ែ​នាង​ លួងលោម​គ្រប់​វិធី​ទាំង​អស់។ តួ​ស្រី​ដែល​មាន​វ័យ​ច្រើន​ជាង​អ្នក​កំលោះ​នេះ ដឹង​ខ្លួន​ច្បាស់​ណាស់​ថា​មិន​សក្ដិសម​នឹង​គ្នា ហើយ​ក៏​មិន​ដែល​ឆ្លើយ​ព្រម​ទទួល​យក​ស្នេហា​ខុស​របៀប​របស់​នាយ​ម្នាក់​នេះ​ឡើយ។

បន្ទាប់​ពី​បែក​គ្នា​មួយ​រយៈ ដោយសារ​ខាង​ប្រុស​ត្រូវ​ត្រលប់​មក​ស្រុក​ខ្មែរ​វិញ ទើប​ខាង​ស្រី​ដឹង​ខ្លួន​ថា បាន​បាក់​ចិត្ត​ស្រលាញ់​ក្មេង​ខិល​ម្នាក់​នោះ ប៉ុន្តែ​នាង​ខំ​បំភ្លេច និង​ដើរ​លេង​ធ្វើ​ខ្លួន​ឯង​ឱ្យ​សប្បាយៗ ដើម្បី​កុំ​ឱ្យ​នឹក​ដល់​គេ។

យប់​មួយ​នៅ​ក្នុង​ក្លឹប​ ស្រាប់​តែ​នួននាង​បាន​ប្រទះ​ភ្នែក​ឃើញ​កំលោះ​រាជ​នៅទី​នោះ ក្នុង​ចិត្ត​រំភើប​ត្រេកអរ​ណាស់ តែ​ក៏​ស្រពោន​ទៅ​វិញ​ព្រោះ​មិន​ដឹង​ថា​ស្នេហា​ខុស​វ័យ​នេះ​អាច​បន្ត​ទៅ​មុខ​បាន​ទេ។