វិញ្ញាណ​​​ឆ្មា​​​សម្បុរ​​បី

វិញ្ញាណ​​​ឆ្មា​​​សម្បុរ​​បី


នៅ​យប់​មួយ​ក្មេង​ប្រុស​ម្នាក់​ រើស​បាន​កោដ្ឋ​មួយ ហើយ​យល់​ច្រឡំ​ថា វា​គឺ​ជា​មាស ឃើញ​ហើយ​ត្រេកអរ​ណាស់​ រត់​ត្រុយ​យក​វា​ទៅ​ឱ្យ​ឪពុក​ម្ដាយ​ខ្លួន។ លុះ​លោក​ទាំង​ពីរ​មើល​រួច ក៏​កើត​ខឹង​កូន​ប្រុស​ណាស់ មិន​គួរ​ណា​កូន​ល្ងើ​ទៅ​រើស​កោដ្ឋ​ដាក់​ឆ្អឹង​ដែល​គេ​បោះបង់​ចោល​មក​ផ្ទះ​បែប​នេះ​សោះ។

ឪពុក​ក៏​ជិះ​កង់​ជាមួយ​កូន​ទៅ​កន្លែង​ដែល​រើស​បាន​នោះ រួច​ក៏​កាយ​ដី​ដាក់​រៀបរយ​ដូច​ដើម​វិញ ពេល​រួច​រាល់​ហើយ ងើប​រក​មើល​កូន ​ស្រាប់​តែ​ជិះ​កង់​មក​ចោល​គាត់​បាត់​ស្រមោល​ឈឹង។ មក​ដល់​ផ្ទះ​គាត់​រអ៊ូ​ខឹង​កូន​ខ្លះៗ​ដែរ ថា​កូន​ជិះ​កង់​មក​ចោល តែ​ប្រពន្ធ​បាន​ឃើញ​កូន​ជិះ​កង់​ត្រឡប់​មក​ផ្ទះ​ជាមួយ​ឪពុក​កាល​ពី​មុន​នេះ​ហើយ ម៉េច​បែរ​មក​ដើរ​និយាយ​ខឹង​កូន​ជិះ​កង់​ចោល​អ៊ីចឹង​វិញ?