អធិរាជ​បេះដូង

អធិរាជ​បេះដូង


កំលោះ​វិច្ឆិកា​លង់​ស្រលាញ់​ក្មេង​ខិល​ជោគជតា តែ​ជតា​កូន​លោក​ទូត​ បែរ​ជា​ស្រលាញ់​អ្នក​កាសែត​សង្ហា ​ខៀវ សូត្រា ​ជា​និពន្ធ​នាយក​ The chatomok ទៅ​វិញ ទាំង​ដែល​ខ្លួន​ឯង​មាន​គូ​ដណ្ដឹង​រួច​ទៅ​ហើយ។ ការ​បង្ខំ​ចិត្ត​ពី​ឪពុក​ម្ដាយ បាន​ធ្វើ​ឱ្យ​ជតា​លួច​គេច​ចេញ​ពី​មង្គល​ការ​ រត់​មក​​ធ្វើ​ការ​ឯង​ភ្នំពេញ ដោយ​មាន​វិច្ឆិកា​ជា​អ្នក​មើល​ថែ។ ជោគជតា​បាន​ចូល​ធ្វើ​ការ​នៅ​ The chatomok តែ​អ្នក​កំលោះ​មុខ​ស្ងួត​ម្នាក់​សូត្រា មិន​បាន​ចាប់​អារម្មណ៍​លើ​នាង​តូច​ឡើយ។ មិត្ត​រួម​ការ​ការងារ​ម្នាក់​ឈ្មោះ​ដាណែន ដែល​ត្រូវ​ជា​អ្នក​ជួយ​បង្រៀន​ការងារ​ដល់​ជតា ក៏​បាក់​ចិត្ត​ស្នេហ៍​លើ​​កំលោះ​សូត្រា​ដូច​ជតា​ដែរ។

ដោយសារ​ព័ត៌មាន​របស់​ស្ថាប័ន​សូត្រា ​ចុះ​ផ្សាយ​ធ្វើ​ឱ្យ​ប៉ះ​ពាល​ដល់​ក្រុមហ៊ុន Red Index ជា​ហេតុ​ធ្វើ​ឱ្យ​ប្រធាន​ស្រី​ឈ្មោះ​ដាមិកា កើត​ក្ដៅ​ខឹង​ចង់​ជួប​មុខ​និពន្ធ​នាយក​រូប​នេះ។ ចាប់​ពី​ពេល​ស្គាល់​គ្នា​ជាមួយ​ដាមិកា សូត្រា​ក៏​ជាប់​ចិត្ត​ស្រលាញ់​នាង​ដក​ខ្លួន​មិន​រួច ទោះបី​មាន​រឿងរ៉ាវ​គ្រោះថ្នាក់​ដល់​ជីវិត​យ៉ាង​ណា​ក៏​ដោយ។ ភាព​រញ៉េរញ៉ៃ​ផ្ទៃ​ក្នុង​ Red Index បាន​ទាយ​សូត្រា​ឱ្យ​ធ្លាក់​កាន់​តែ​ជ្រៅ​ទៅៗ​​ក្នុង​ជម្លោះ​ដណ្ដើម​តំណែង​គ្នា​រវាង​បងប្អូន​ដាមិកា។

មាឌី​ដែល​ជា​អតីត​គូ​ដណ្ដឹង​របស់​ជតា​ បាន​មក​ជិត​នឹង​ស្និទ្ធស្នាល​ជាមួយ​ដាណែន​ដោយ​ចៃដន្យ ពីរ​នាក់​គេ​ក៏​ប្រែ​ពី​មិត្ត​យល់​ចិត្ត​ទៅ​ជា​សង្សារ​យល់​ចិត្ត​គ្នា​មួយ​ដ៏​គួរ​ឱ្យ​ច្រណែន។ ឯ​ចំណែក​ជោគជតា​ ពេល​ដឹង​ថា​ស្នេហា​លួច​លាក់​លើ​បុរស​សូត្រា មិន​អាច​ទៅ​រួច ក៏​លង់​ស្នេហ៍​នឹង​វិច្ឆិកា​វិញ ព្រោះ​នាយ​តែងតែ​ជួយ​នាង​គ្រប់​យ៉ាង រាល់​ពេល​នាង​ជួប​ទុក្ខ។ កំលោះ​មុខ​មិន​សូវ​ញញឹម​សូត្រា​ បាន​ជួប​ស្នេហា​ស្ម័គ្រស្មោះ​នឹង​ដាមិកា ដែល​បាក់​ស្លាប់​ពី​កាច​សាហាវ​មក​ជា​សុភាព​នារី​ដ៏​គួរ​ឱ្យ​ស្រលាញ់។