បំណុល​លុយ​ម្ចាស់​បេះដូង

បំណុល​លុយ​ម្ចាស់​បេះដូង


កល្យាណី​និង​សុបុត្ត​គឺ​ជា​គូ​ស្នេហ៍​នឹង​គ្នា​តាំង​ពី​ថ្នាក់​វិទ្យាល័យ​។ ពួក​គេ​ក៏​មាន​មិត្តភ័ក្ដិ​បី​នាក់​ទៀត​ដែរ​ ដែល​ស្រឡាញ់​រាប់​អាន​គ្នា​ដូច​បង​ប្អូន​ រៀន​ជាមួយ​គ្នា ហើយ​ធ្វើ​ការ​ជាមួយ​គ្នា​ទៀត​ផង។

ចំណង​ស្នេហ៍​រវាង​កល្យាណី និង​បុរស​រម្យទម​សុបុត្ត ក៏​កាន់​តែ​ជិត​ដល់​ពេល​ដែល​ពួក​គេ​បាន​រំពឹង​ទុក​ហើយ​ដែរ ប៉ុន្តែ​មួយ​រយៈ​នេះ ​រាជិនី​សម្រស់​ហាក់​បង្កប់​ភាព​មួហ្មង​​ក្នុង​កែវ​ភ្នែក​ដ៏​ស្រទន់ ជាមួយ​នឹង​ទឹក​មុខ​ស្រពាប់ស្រពោន​គ្រា​ខ្លះ​ដែល​បាន​ត្របាក់​យក​ស្នាម​ញញឹម​ដ៏​ស្រស់​សោភា​ពី​វង្ស​ភក្ត្រ​​មូល​ដូច​ដួង​ចន្ទ ដោយសារ​នាង​ត្រូវ​ធ្វើ​រឿង​មួយ​ដែល​មិន​អាច​ប្រាប់​អ្នក​ណា​បាន គឺ​ធ្វើ​ដើម្បី​ដោះដូរ​នឹង​លុយ​ដែល​នាង​ជំពាក់​បុរស​អ្នក​មាន​ម្នាក់។