កំណប់​អាថ៌កំបាំង

កំណប់​អាថ៌កំបាំង


រឿង​យល់សប្ដិ​កាន់​តែ​ហួស​និស្ស័យ​នឹង​ទុក​ចិត្ត​សម្រាប់​​មនុស្ស​សម័យ​បច្ចេកវិទ្យា​ ប៉ុន្តែ​អបិយជំនឿ​ទាក់​ទង​នឹង​ការ​យល់សប្ដិ​នេះ​តែងតែ​កើត​មាន​ជា​ហូរហែ ដូច​ក្នុង​រឿង​មួយ​របស់​បុរស​ម្នាក់​ជា​អ្នក​ខេត្ត​កំពង់ចាម។

ដោយ​សារ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​ផ្លូវ​ឆ្ងាយ ពេល​យប់​ទៅ​ដល់​នោះ​គេ​ក៏​គេង​លក់​ទាំង​ក្បាល​ព្រលប់ ស្រាប់​តែ​លោក​តា​របស់​គេ​ពន្យល់​សប្ដិ​ឱ្យ​ទៅ​យក​កំណប់​មួយ​ក្បែរ​ប៉ាឆា​ដុត​ខ្មោច​ក្នុង​វត្ត។ ដោយ​សារ​ស្ដាប់​តាម​បណ្ដាំ​តា បុរស​នោះ​ក៏​ទៅ​វត្ត​ទាំង​យប់​អធ្រាត្រ​​តែ​ម្នាក់​ឯង ស្រប​ពេល​ដែល​ខ្យល់​បក់​មក​វូៗ ត្រជាក់​ស្រេប​ព្រឺ​ដល់​ឆ្អឹង​ខ្នង ឯ​សំឡេង​ឆ្កែ​លូ​ក៏​ឮ​ល្វើយ ហើយ​ខ្មោច​និង​ពស់​ដ៏​ធំ​ក៏​លេច​បង្ហាញ​ខ្លួន​ឡើង។