នីតា បងស្រីខ្ញុំ

នីតា បងស្រីខ្ញុំ


ប្រុស​ព្រាន​ ជា​សត្រូវ​បេះ​ដូង​របស់​នារី​រូប​ស្មោះ​ ព្រោះ​ថា​ដាច់​ខាត​ នាង​ត្រូវ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​បេះដូង​របស់​បុរស​នោះ​ឱ្យ​បាន​ មុន​នឹង​គេ​ឆ្លៀត​ឱកាស​ដណ្ដើម​បេះដូង​នាង​យក​មក​ញាំញី។ ​​ដោយ​ឡែក​ស្រី​តូច​នីតា​បែរ​ជា​​បណ្ដោយ​ខ្លួន​ឱ្យ​នៅ​ក្រោម​ការ​បញ្ជា​របស់​គុណ​ទាំង​រឿង​ការងារ​និង​រឿង​បេះ​ដូង​ទៅ​វិញ។

នាង​ដឹង​ថា​គេ​ជា​ព្រាននារី​ដ៏​ពូកែ ស្រី​ស្អាត​ទាំង​អស់​សុទ្ធ​តែ​មិន​អាច​រំលង​ពី​គេ​បាន ប៉ុន្តែ​ហេតុ​អី​ពេល​នេះ​ នាង​ចាប់ផ្ដើម​ចិត្ត​នឹក​ដល់​គេ នឹក​ដល់​ស្នាម​ថើប និង​ឈុត​ឆាក​ស្នេហា​បែប​បង្ខំ​នៅ​វីឡា​របស់​គេ ហាក់​ដូច​ជា​នាង​កំពុង ទទួល​យក​ស្នេហា​ដ៏​ក្ដៅ​រោលរាល​មួយ​នេះ​ទៅ​វិញ?