មានគ្រោះ​ជួប​ស្នេហ៍

មានគ្រោះ​ជួប​ស្នេហ៍


នីឡា​កំពុង​ដើរ​ផ្សារ ​ក៏​ស្រាប់​តែ​ជួប​នឹង​គ្រូ​ទាយ​ម្នាក់​​ ដែល​បាន​ទាយ​ថា​នាង​នឹង​មាន​គ្រោះ​ តែ​ក៏​នឹង​បាន​ជួប​គូ​ព្រេង​មែន។ ហើយ​គូ​ព្រេង​របស់​នាង​ ដែល​នាង​សង្ស័យ​គឺ​ជា​កិត្យា មនុស្ស​ប្រុស​​ម្នាក់ ទាំង​សង្ហា​ ទាំង​មាន​ ឋានៈ​ជា​ប្រធាន​ក្រុមហ៊ុន។

គេ​នោះ​​មាន​រស​និយម​ខ្ពស់ ​ពេញ​មួយ​តួ​ខ្លួន​តុបតែង​ដោយ​​ម៉ាក​ល្បី មិន​ថា​សម្លៀកបំពាក់ ​នាឡិកា ស្បែកជើង ​និង​​ក្លិន​ទឹកអប់។ ​នាង​​ទើប​បញ្ចប់​ការសិក្សា​មិន​ទាន់​សូវ​ចេះ​ការងារ​អ្វី​ច្រើន តែ​ក៏​​ត្រូវ​មក​ធ្វើ​ការ​ប៉ះ​នឹង​ លោក​នាយក​កិត្យា​ដែល​​ផ្ដាច់​ការ ពូកែ​ប្រើ​ពូកែ​ឌឺ​និង​ពូកែ​រករឿង។