តុរៀនកូនភ្លោះ

តុរៀនកូនភ្លោះ


យុវតី​ម្នាក់​ទើប​តែ​បញ្ចប់​ថ្នាក់​ទី​១២ ក៏​សម្រេច​ចិត្ត​ឡើង​មក​ភ្នំពេញ​រក​ការងារ​ធ្វើ​ផង​រៀន​ផង។ នាង​បាន​ក្លាយ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​​ក្រៅ​ម៉ោង​​ដល់​ក្មេង​ក្នុង​ភូមិ​មួយ តែ​អ្វី​ដែល​ចម្លែក​នោះ​គឺ​ ឱ្យ​តែ​សិស្ស​ណា​ទៅ​អង្គុយ​នៅ​តុ​ទី​បួន ដឹង​តែ​ត្រូវ​ឈប់​រៀន​ហើយ។ អ្នក​គ្រូ​វ័យ​ក្មេង​បាន​ទូរសព្ទ​ទៅ​អាណាព្យាបាល​សិស្ស​ទាំង​នោះ ទើប​ដឹង​ថា​ក្មេង​ៗ​នោះ​មាន​របួស​ជាំ​ដៃ​ជាំ​ជើង ជួន​កាល​ក៏​រអិល​ដួល​បែក​ក្បាល​ក៏​មាន។

ថ្ងៃ​មួយ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ នាង​បាន​ជួប​នឹង​ក្មេង​ស្រី​ភ្លោះ​ពីរ​នាក់​ នាង​ក៏​ហៅ​ឡើង​ជិះ​ម៉ូតូ​ជាមួយ ​ព្រោះ​ផ្លូវ​ស្ងាត់​នាង​ខ្លាច​មាន​រឿង​មិន​ល្អ​កើត​ឡើង​លើ​ក្មេងៗ។ ពេល​ទៅ​ដល់​ផ្លូវ​ស្ងាត់​ជិត​បឹង​កំប្លោក ស្រាប់​តែ​ឃើញ​មុខ​ក្មេង​ស្រី​ទាំង​ពីរ​សុទ្ធ​តែ​ឈាម... ហើយ​តាំង​ពី​ពេល​នោះ​មក​ អ្នក​គ្រូ​វ័យ​ក្មេង​ក៏​ចាប់​ផ្ដើម​ជួប​រឿង​មិន​ល្អ។