រូបមន្ត​ចង​បេះដូង

រូបមន្ត​ចង​បេះដូង


ខេមា​ជា​មិត្ត​ស្រី​របស់​ឌីន​ដែល​ជា​កូន​អ្នក​មាន​ម្នាក់។ អ្វី​ដែល​ខេមា​ខ្លាច​រអា​ក្នុង​ទំនាក់ទំនង​មួយ​នេះ ព្រោះ​នាង​ជា​កូន​ឥតខាន់ស្លា ហើយ​ធ្លាប់​ត្រូវ​បាន​ម្ដាយ​របស់​អតីត​សង្សារ​បដិសេធ​មិន​ទទួល​ជា​កូន​ប្រសា​ម្ដង​ហើយ។ ឥឡូវនេះ​នាង​បែរ​ជា​មក​ស្រឡាញ់​គេ ដែល​ជា​អ្នក​មាន​ម្នាក់​ទៀត តើ​នាង​ដឹង​យ៉ាង​ម៉េច​បាន​ថា គេ​នោះ​ស្រឡាញ់​នាង​ពិត? ចិត្ត​សង្ស័យ​ចេះ​តែ​សង្ស័យ ថ្ងៃ​មួយ​ខេមា​បាន​ពើប​ប្រទះ​នឹង​សៀវភៅ​កំណត់ហេតុ​មួយ​របស់​ឌីន ហើយ​ក្នុង​កំណត់ហេតុ​នោះ​បាន​និយាយ​ពីរ​រឿង​រ៉ាវ​ស្នេហា​ដំបូង​របស់​គេ។