ខ្មោច​ទារ​របស់​

ខ្មោច​ទារ​របស់​


ង៉ែត​ឃើញ​ស្រី​ម្នាក់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់ ចង់​បាន​ចិញ្ចៀន​​ស្អាត​នៅ​នឹង​ដៃ​នាង ក៏​ស្ទុះ​ទៅ​ដោះ​យក​ ហើយ​ទៅ​ដើរ​ទៅ​ផ្ទះ​ធ្វើ​ដូច​មិន​ដឹង​រឿង​អ្វី។ នៅ​យប់​នោះ​ដែរ ឪពុក​បាន​ឃើញ​ក្មេង​ស្រី​ម្នាក់​ឈរ​នៅ​ក្បែរ​របង​ផ្ទះ គាត់​គិត​ថា​ជា​សង្សារ​របស់​កូន ពេល​សួរ​នាង​ថា​រក​អ្វី នាង​តប​វិញ​ថា​មក​យក​របស់ ក្រោយ​មក​ក៏​បាត់​ស្រមោល​ឈឹង​សូន្យ​ទៅ។

ទាំង​ប្ដី​ប្រពន្ធ​សុទ្ធ​តែ​យល់សប្ដិ​ឃើញ​អាក្រក់ៗ ឃើញ​ស្រី​ម្នាក់​មក​ទា​របស់​វិញ បើ​មិន​ព្រម​ឱ្យ​ទេ នឹង​កាច់​យក​មនុស្ស​ក្នុង​គ្រួសារ​នេះ​ទាំង​អស់​គ្នា​មិន​ខាន។ ដោយសារ​នាយ​ង៉ែត​មាន​គ្រូ​កាន់​តាម​ថែរក្សា ទើប​គេ​មិន​ទាន់​មាន​គ្រោះ​ថ្នាក់ តែ​ពេល​រាសី​ធ្លាក់ គ្រោះ​នឹង​មាន​ជៀស​មិន​រួច បើ​មិន​ឱ្យ​របស់​ទៅ​គេ​វិញ។

នាយ​ង៉ែត​បម្រុង​យក​ចិញ្ចៀន​ទៅ​លក់ តែ​មុននឹង​យក​ទៅ​លក់ សាក​ពាក់​វាល​លេង ស្រាប់តែ​គ្រាន់តែ​ស៊ក​ចូល​ដៃ​ភ្លាម ក៏​​ដោះលែង​ចេញ ហើយ​វា​ក្ដៅ​ឡើង​ៗ ទោះ​ដាក់​សាប៊ូ​ក៏​ដោះ​មិន​ចេញ​ដែរ ហើយ​វា​ក្ដៅ​មហា​សែន​ក្ដៅ​ វា​ក្ដៅ​ខ្លាំង​ជាងភ្លើង​ទៅទៀត! នាយ​ជិះ​ទៅ​រក​ពេទ្យ​ឱ្យ​ជួយ តែ​ពេល​ជិះ​ជិត​ដល់​ពេទ្យ​ក៏​ស្រាប់តែ​ដួល​ម៉ូតូ​ត្មោល​ គ្រាន់តែ​ដួល​ភ្លាម ដៃ​កាន់តែ​ក្ដៅ​ ក្ដៅ​រហូត​ហុយផ្សែង ហើយក៏​ដាច់​បាត់​តែ​ម្ដង​ទៅ។ ចិញ្ចៀន​នោះ​ ត្រូវ​ម្ដាយ​ឪពុក​សូម​ពី​កូន ​យក​ទៅ​ឱ្យ​បងប្អូន​សព​ក្មេង​ស្រី​នោះ​វិញ ហើយ​នាយ​ង៉ែត​ក៏​ត្រូវ​លោក​គ្រូ​ម្នាក់ ដែល​បាន​ជួយ​សង្គ្រោះ​ បិណ្ឌ​បាត្រ​យក ​ឱ្យ​ទៅ​បួស​រៀន​ធម៌​ជាមួយ​គាត់។