ស្រទន់មន្តស្នេហ៍ - សៀវភៅ

ស្រទន់មន្តស្នេហ៍

ស្រទន់មន្តស្នេហ៍


DM Empire គឺ​ជា​ក្រុមហ៊ុន​ពិធីការ​ដ៏​ល្បី​ឈ្មោះ​មួយ​ ដោយ​មាន​នាយក​ផ្នែក​ពាណិជ្ជកម្ម​ដ៏​ស្រស់​សង្ហា​ តែ​ល្បី​ថា​ជា​ព្រាន​នារី ​មាន​សង្សារ​មិន​តិច​នាក់​។ នៅ​មិន​នៅ​ ដេត ភូមិន្ទ​ ដែល​ជា​នាយក​ដ៏​សង្ហា​ និង​ពូកែ​ខាង​កូត​ទ្រ​បាន​យ៉ាង​ពីរោះ បែរ​ជា​យក​ក្មេង​ស្រី​នៅ​មណ្ឌល​កុមារ​កំព្រា​ម្នាក់​ មក​ធ្វើ​ជា​មេ​ពិធីការ​ក្នុង​ក្រុមហ៊ុន ទាំង​ដែល​នាង​គ្មាន​បទ​ពិសោធន៍ ឬ​ចំណេះ​ដឹង​ខាង​ការ​ងារ​នេះ​ទាល់​តែ​សោះ។ រឿង​មិន​ទំនង​នេះ​ បាន​ធ្វើ​ឱ្យ​បុគ្គលិក​នៅ​ក្នុង​ក្រុមហ៊ុន​ខ្សឹបខ្សៀវ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់ ​ផ្កា​ភ្លើង​ក៏​ចាប់​ឆេះ​ឡើង ហើយ​បញ្ហា​កាច់កុង​ខ្វែង​គំនិត​ និង​ជម្លោះ​ប្រជែង​គ្នា​បាន​រីក​ដុះដាល​ឡើង។