ស្រទន់មន្តស្នេហ៍
DM Empire គឺជាក្រុមហ៊ុនពិធីការដ៏ល្បីឈ្មោះមួយ ដោយមាននាយកផ្នែកពាណិជ្ជកម្មដ៏ស្រស់សង្ហា តែល្បីថាជាព្រាននារី មានសង្សារមិនតិចនាក់។ នៅមិននៅ ដេត ភូមិន្ទ ដែលជានាយកដ៏សង្ហា និងពូកែខាងកូតទ្របានយ៉ាងពីរោះ បែរជាយកក្មេងស្រីនៅមណ្ឌលកុមារកំព្រាម្នាក់ មកធ្វើជាមេពិធីការក្នុងក្រុមហ៊ុន ទាំងដែលនាងគ្មានបទពិសោធន៍ ឬចំណេះដឹងខាងការងារនេះទាល់តែសោះ។ រឿងមិនទំនងនេះ បានធ្វើឱ្យបុគ្គលិកនៅក្នុងក្រុមហ៊ុនខ្សឹបខ្សៀវគ្នាពីមាត់មួយទៅមាត់ ផ្កាភ្លើងក៏ចាប់ឆេះឡើង ហើយបញ្ហាកាច់កុងខ្វែងគំនិត និងជម្លោះប្រជែងគ្នាបានរីកដុះដាលឡើង។