ព្រះរាជា​នគរ​ពែ​រ្ស​ ​និង ​ព្រះនាង​សមុទ្រ

ព្រះរាជា​នគរ​ពែ​រ្ស​ ​និង ​ព្រះនាង​សមុទ្រ


ប្ដី​ប្រពន្ធ​រួមរស់​ជាមួយ​គ្នា​ ប៉ុន្តែ​មិន​ស្ដី​រក​គ្នា​ វា​ជា​រឿង​ដែល​ពិបាក​នឹង​ធ្វើ​ចិត្ត​ជា​ទី​បំផុត។ តើ​មនុស្ស​ប៉ុន្មាន​នាក់​ដែល​អាច​ធ្វើ​ដូច​នេះ​បាន? ​ព្រះរាជា​នគរ​ពែរ្ស ​ថ្វី​ត្បិត​តែ​មាន​អំណាច​លើ​មនុស្ស​ជា​ច្រើន ​ទ្រង់​បែរ​ជា​​ចុះ​ចាញ់​មហេសី​របស់​ខ្លួន មិន​ហ៊ាន​ខឹង​ មិន​ហ៊ាន​ដាក់​ទោសពៃរ៍​អ្វី​បន្តិច​ណា​ឡើយ ទោះ​មហេសី​មិន​ស្ដី​រក ​មិន​មើល​មុខ​ចាប់​តាំង​ពី​រៀប​អភិសេក​រួច​មក​ក៏​ដោយ។

​ត្បិត​តែ​ព្រះរាជា​អង្គ​នោះ​មិន​ដែល​បាន​សណ្ដាប់​ព្រះ​សវនីយ៍​មហេសី​ពិត​មែន ប៉ុន្តែ​ចំណង​មេត្រី​ឥត​ហា​ស្ដី​​របស់​ទ្រង់​បាន​បង្កើត​បុត្រ​ជា​ទី​ស្រលាញ់​ពេញ​ព្រះ​ទ័យ​មួយ​ព្រះ​អង្គ។ ​បន្ទាប់​ពី​ប្រសូត​បុត្រ​រួច​រាល់ ទើប​ព្រះ​រាជា​ដ៏​មាន​អំណាច​ មាន​សំណាង​បាន​ឮ​វាចា​ដ៏​ពីរោះ​ផ្អែមល្ហែម​មហេសី​ខ្លួន។