ជាងកាត់ដេរ និងស្មូមគមខ្នង

ជាងកាត់ដេរ និងស្មូមគមខ្នង


បុរស​អូម៉ា​គឺ​ជា​ជាង​កាត់ដេរ​មួយ​រូប​ដ៏​ល្បី​ឈ្មោះ គាត់​បាន​រស់នៅ​សុខដុម​ជាមួយ​ភរិយា​តែ​មួយ​គត់​របស់​គាត់​ ប៉ុន្តែ​គ្មាន​កូនចៅ​ញាតិ​ផៅ​សន្តាន​អ្វី​ឡើយ។ ​ព្រឹក​មួយ​ ពេល​ដែល​បុរស​ជាង​កាត់ដេរ​កំពុង​អង្គុយ​ធ្វើ​ការ​យ៉ាង​រវល់​នៅ​មុខ​គំនរ​សូត្រ​ព្រែ ចៃដន្យ​គាត់​បាន​សម្លឹង​ទៅ​ខាង​ក្រៅ​ក៏​ប្រទះ​ភ្នែក​ឃើញ​ស្មូម​សំគម​ម្នាក់​អង្គុយ​ច្រងុក​ហត់​នឿយ​អស់​កម្លាំង​ហាក់​គ្មាន​អាហារ​ជា​ច្រើន​ថ្ងៃ​មក​ហើយ។

ដោយសារ​សេចក្ដី​អាណិត​អាសូរ​ស្មូម​កម្សត់​នោះ​ខ្លាំង​ពេក អូម៉ា​បាន​ហៅ​ឱ្យ​គាត់​មក​ក្នុង​ហាង​របស់​ខ្លួន ​ហើយ​ក៏​បរិច្ចាគ​ចំណី​អាហារ​ឆ្ងាញ់ៗ ​និង​ផ្ដល់​មនោសញ្ចេតនា​ដូច​ជា​គ្រួសារ​ជាមួយ​ស្មូម​អនាថា។ ប៉ុន្តែ​បន្តិច​ក្រោយ​មក​ ស្រាប់តែ​មាន​រឿង​​មួយ​បាន​កើត​ឡើង ធ្វើ​ឱ្យ​ជាង​កាត់ដេរ​និង​ប្រពន្ធ​ភិតភ័យ​យ៉ាង​ខ្លាំង​រក​តែ​រត់​គេច​ខ្លួន​ក៏​រត់​មិន​រួច។

ស្មូម​ចាស់​ស្លាប់​បាត់បង់​ជីវិត ពួក​គេ​ក៏​យក​សព​នោះ​ទៅ​បោះ​ចោល​ទៅ​ផ្ទះ​ដទៃ ក្រោយ​មក​សព​ផ្លាស់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទៀត​មិន​ឈប់​ រហូត​ដល់​ធ្លាក់​ដល់​បុរស​ស្រវឹង​ស្រា​ម្នាក់ គេ​ចោទ​គាត់​ថា​ជា​ឃាតករ។ រឿង​នោះ​បាន​ជ្រាប​ដល់​ស្ដេច ទ្រង់​ក៏​ចាត់​ឱ្យ​គេ​ស៊ើប​រក​ការ​ពិត ក្រោយ​មក​ទើប​ដឹង​ថា ស្មូម​ចាស់​គឺ​ស្លាប់​ដោយ​ឆ្លាក់​ឆ្អឹង​ត្រី គឺ​គ្មាន​អ្នក​ណា​ជា​អ្នក​សម្លាប់​នោះ​ទេ បុរស​ដែល​ឱ្យ​ម្ហូប​អាហារ​គាត់​ដំបូង​ក៏​រួច​ទោស​ជា​មនុស្ស​ធម្មតា​វិញ។