ខ្មោច​កូន​ខ្ញុំ​

ខ្មោច​កូន​ខ្ញុំ​


ប្ដី​ប្រពន្ធ​មួយ​គូ​រៀបការ​រួច​ជា​ច្រើន​ឆ្នាំ តែ​នៅ​​​មិន​អាច​មាន​កូន​ដូច​បំណង​ប្រាថ្នា​បាន ព្រោះ​កូន​ក្នុង​ពោះ​តែងតែ​រលូត​ខូច​ទៅ​វិញ។ ជា​ច្រើន​លើក​ច្រើន​សារ កូន​ដែល​មក​ចាប់​កំណើត​ជាមួយ​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​សុទ្ធ​តែ​ត្រូវ​ស្លាប់ បើ​ទោះ​ជា​​ពួក​គេ​ប្រយ័ត្ន​ប្រយែង ​ថែរក្សា​គភ៌​គ្រប់​ដង្ហើម​ចេញ​ចូល​​យ៉ាង​ណា​ក៏​ដោយ។

នៅ​មុន​ពេល​​​​​រលូត​កូន​ម្ដងៗ នាង​ជា​ភរិយា​បាន​យល់សប្ដិ​ឃើញ​រឿង​ដ៏​ចម្លែក​មួយ គឺ​មាន​​​ក្មេង​ប្រុស​ម្នាក់​មាន​ទឹក​មុខ​ពេញ​ដោយ​កំហឹង មក​ធាក់​ពោះ​របស់​នាង​ខ្លាំងៗ។ នាង​ភ័យ​ណាស់​ស្ទុះ​ក្រោក​ពី​គេង​ទាំង​មមិងមមាំង ​និង​ឈឺចាប់​ក្នុង​ពោះ ហើយ​ថែម​ទាំង​មាន​ហូរ​ឈាម​ប្រឡាក់​ជើង​យ៉ាង​ច្រើន​ទៀត​ផង។