នាងសមាភាវី - សៀវភៅ

នាងសមាភាវី

នាងសមាភាវី


សមាភាវី​​គឺ​ជា​នារី​ដ៏​ប្រពៃ​ម្នាក់​តែ​បែរ​ជា​ត្រូវ​ម្ដាយ​បណ្ដេញ​ចេញ​ពី​ផ្ទះ​ដោយ​សារ​​លង់​ហ្នឹង​គំនិត​ពាល​របស់​បុរស​​ម្នាក់​ឈ្មោះ​ស្រគាំ។ ​ស្រគាំ​​ដែល​ជា​សហាយ​នឹង​​​អ្នក​មេម៉ាយ​ស្ដុក​ណមណាម​​ ម្ដាយ​នាង​សមាភាវី​ តែង​មាន​​គំនិត​មួយ​ថា​ពេល​បាន​​​ចូល​ក្នុង​គ្រួសារ​នេះ​នឹង​បាយ​ចាយ​លុយ​ស្រួល​ៗ​​ព្រោះ​ខ្លួន​គ្មាន​តម្រិះ​វិជ្ជា​អី​ហើយ​អ្វី​ដែល​សំខាន់​គឺ​គេ​នឹង​​ស៊ី​ទាំង​មេ​ស៊ី​ទាំង​កូន​តែ​ម្ដង។ ស្រគាំ​ស្រឡាញ់​សមាភាវី​ពេក​ណាស់។ ​វា​បាន​ខំ​លួង​លោម​រក​និយាយ​លេង​នឹង​នាង​ច្រើន​ដង​ប៉ុន្តែ​នាង​នារី​មិន​ដែល​បើក​ឱកាស​ឲ្យ​វា​សោះ​រហូត​ដល់​ផ្ទុះ​ជា​រឿង​រ៉ាវ​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​សមាភាវី​ត្រូវ​​ចុះ​ចោល​ផ្ទះ​​​ទាំង​បង្ខំ​ចិត្ត។