នាងសមាភាវី
សមាភាវីគឺជានារីដ៏ប្រពៃម្នាក់តែបែរជាត្រូវម្ដាយបណ្ដេញចេញពីផ្ទះដោយសារលង់ហ្នឹងគំនិតពាលរបស់បុរសម្នាក់ឈ្មោះស្រគាំ។ ស្រគាំដែលជាសហាយនឹងអ្នកមេម៉ាយស្ដុកណមណាម ម្ដាយនាងសមាភាវី តែងមានគំនិតមួយថាពេលបានចូលក្នុងគ្រួសារនេះនឹងបាយចាយលុយស្រួលៗព្រោះខ្លួនគ្មានតម្រិះវិជ្ជាអីហើយអ្វីដែលសំខាន់គឺគេនឹងស៊ីទាំងមេស៊ីទាំងកូនតែម្ដង។ ស្រគាំស្រឡាញ់សមាភាវីពេកណាស់។ វាបានខំលួងលោមរកនិយាយលេងនឹងនាងច្រើនដងប៉ុន្តែនាងនារីមិនដែលបើកឱកាសឲ្យវាសោះរហូតដល់ផ្ទុះជារឿងរ៉ាវផ្សេងៗដែលធ្វើឲ្យសមាភាវីត្រូវចុះចោលផ្ទះទាំងបង្ខំចិត្ត។