ព្រះ​នាង​ Cinderella

ព្រះ​នាង​ Cinderella


Cinderella​ជា​ឈ្មោះ​​ក្មេង​ស្រី​​ម្នាក់​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​លើស​ក្មេង​ស្រី​នានា ហើយ​ថែម​ទាំង​ឆ្លាត​និង​មាន​ចិត្ត​ល្អ​ទៀត​ផង។ មាន​ក្មេង​ស្រី​ស្របាល​​​គ្នា​មិន​តិច​ទេ ដែល​មាន​ចិត្ត​លួច​ច្រណែន​នឹង​សម្រស់​ដ៏​ល្អ​ឯក​របស់​នាង។ ​មនុស្ស​ចាស់​ជា​ច្រើន​បាន​ពេញ​ចិត្ត​នាង ព្រោះ​តែ​នាង​គឺ​ជា​ក្មេង​ស្រី​ដែល​មាន​ចរិត​សុភាព​រាបសា​និង​ចេះ​តស៊ូ​អត់ធ្មត់​ខ្លាំង។

ដោយសារ​តែ​ម្ដាយ​របស់​ Cinderella ​ស្លាប់​ចោល​ទៅ ឪ​ពុក​នាង​ក៏​យក​ប្រពន្ធ​ថ្មី​​ជា​ស្ត្រី​ម៉េម៉ាយ​មាន​កូន​ស្រី​២​នាក់​​ផង​។ ​Cinderella ត្រូវ​រស់នៅ​ជាមួយ​ម្ដាយ​ចុង​ទាំង​បង្ខំ​ចិត្ត ប៉ុន្តែ​ជា​រៀងរាល់​ថ្ងៃ​ម្ដាយ​ចុង​ចិត្ត​អាក្រក់​ មិន​ដែល​បាន​មើល​ថែរក្សា​ចាត់​ទុក​រូប​នាង​​ជា​កូន​ឡើយ។ ផ្ទុយ​ទៅ​វិញ​ គាត់​តែង​តែ​ប្រើ​កូន​ចុង​ឱ្យ​ធ្វើ​ការ​គ្មាន​ដឹង​ថ្ងៃ​យប់ គ្មាន​យល់​នាង​ឈឺ​ឬ​ហត់នឿយ​យ៉ាង​ណា​ទេ គឺ​ដឹង​តែ​ប្រើ​ធ្វើ​បាប​ហើយ​សើច​សប្បាយ។