ពេល​ដែល​គ្មាន​ម៉ែ - សៀវភៅ

ពេល​ដែល​គ្មាន​ម៉ែ

ពេល​ដែល​គ្មាន​ម៉ែ


កូន​រវល់​ធ្វើ​ការ ដូច្នេះ​ភារកិច្ច​មើល​ចៅ​ភាគ​ច្រើន​គឺ​ធ្លាក់​លើ​ម្ដាយ។ មិន​ខុស​ពី​គ្រួសារ​ភាគ​ច្រើន ម្ដាយ​របស់​ភា​ក៏​ត្រូវ​មើល​ចៅ​ដែរ។ ក្រៅ​ពី​មើល​ចៅ គាត់​មើល​ការ​ខុស​ត្រូវ​ក្នុង​ផ្ទះ​ទាំង​អស់ រួម​ទាំង​ដាំ​ស្ល​ជា​ដើម។ អាច​និយាយ​ថា​នេះ​ជា​ការងារ​មួយ​ដែល​គ្មាន​ថ្ងៃ​ឈប់​សម្រាក​ទាល់​តែ​សោះ តែ​គាត់​មិន​ដែល​ត្អូញ​មួយ​ម៉ាត់​ឡើយ។ ភា​ចេះ​តែ​ស្ដី​បន្ទោស​ម្ដាយ ពេល​ដែល​គាត់​ប្រហែស​ធ្វើ​ឱ្យ​កូន​នាង​ឈឺ តែ​នៅ​ពេល​ដែល​គាត់​បាន​ចែក​ឋាន​ទៅ ទើប​នាង​ដឹង​ពី​ទុក​លំបាក​នានា​ដែល​ម្ដាយ​របស់​នាង​បាន​ជួប​ប្រទះ​កន្លង​មក​នេះ។ ពេល​ដែល​គ្មាន​ម៉ែ ទើប​នាង​ដឹង​ថា ជីវិត​គឺ​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ ហាក់​ដូច​ជា​បាត់​បង់​បង្អែក​ដ៏​កក់ក្ដៅ​មួយ​រូប។