សារិកា - សៀវភៅ

សារិកា

សារិកា


ការ​​​​ចេះ​សម្រប​ខ្លួន​ធ្វើ​ជា​​មនុស្ស​រឹង​មាំ​ម្នាក់​គឺ​ជា​មេរៀន​យ៉ាង​សំខាន់​​​មួយ​​ដែល​ស្រី​តូច ​សារិកា​​​ ធ្វើ​បាន​យ៉ាង​ជោគជ័យ​ពេល​​ជួប​ស្ថាន​ភាព​​លំបាក។​ នេះ​ក៏​ព្រោះ​តែ​នាង​ចង់​​នាំ​ស្នាម​​ញញឹម​​របស់​អ្នក​ម្ដាយ​​ត្រឡប់​មក​វិញ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​ស្រី​តូច​រូប​នេះ​បែរ​ជា​​មិន​ទាន់​យល់​ចំណុច​សំខាន់​មួយ​ទៀត​​គឺ​បេះ​ដូង​ខ្លួន​ឯង​។​ ​​ ក្នុង​រឿង​ស្នេហា​ដ៏​តូច​ច្រមក់​​របស់​គេ​ អ្វី​ៗ​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​​ទេ ​តែ​ជា​គម្រោង​ និង​ការ​ប្រឹងប្រែង​របស់​កំលោះ​មុខ​ស្រស់ ​សារីបុត្ត​​ ពី​ដើម​ដល់​ចប់​ក្នុង​ការ​បង្វែរ​ផ្លូវ​នាង​ឲ្យ​មើល​ពិភពលោក​ក្នុង​ផ្លូវ​​អវិជ្ជមាន​ឡើង​វិញ។ ជីវិត​សារិកា​​ធ្លាប់​​ជួប​ភាព​ប្រេះឆា​ចេញ​ពី​បញ្ហា​គ្រួសារ​​​​ដែល​ធ្វើ​ឲ្យ​ក្មេង​ស្រី​រូប​នេះ​​យក​វា​មក​វាយ​​​តម្លៃ​សង្គម​ខាង​ក្រៅ​ ជា​ពិសេស​​ស្នេហា​ប្រុស​​និង​ស្រី ​ប៉ុន្តែ​សារីបុត្ត​ជា​អ្នក​​ចេញ​មុខ​កែប្រែ​ការ​យល់​ឃើញ​នេះ។ ទម្រាំ​ស្រី​តូច​ទន់​ចិត្ត និង​យល់​ពី​​អារម្មណ៍​ខ្លួន​ឯង​ច្បាស់ កំលោះ​ច្រមុះ​​ស្រួច​ត្រូវ​ព្យាយាម​ធ្វើ​រឿង​យ៉ាង​ច្រើន​ និង​អស់​ពេល​​ដ៏​យូរ​ដើម្បី​​ជា​ការ​បង្ហាញ​​ជាក់​ស្ដែង​ថា​​​​ក្នុង​ពិភពលោក​នេះ​ក៏​មាន​មនុស្ស​ប្រុស​ស្មោះ​​​ដែរ។