ខ្មោច​ស្រី​កណ្ដាល​ក្រុង​សៃ​ហ្គន​

ខ្មោច​ស្រី​កណ្ដាល​ក្រុង​សៃ​ហ្គន​


ជា​សាច់​រឿង​ខ្មោច​បែប​ប្រវត្តិសាស្ត្រ​នៅ​ប្រទេស​វៀតណាម​ដែល​គ្រប់​គ្នា​ធ្លាប់​តែ​បាន​ឮ​ត​ៗ​គ្នា។​ មាន​សារមន្ទីរ​មួយ​នៅ​ទីក្រុង​សៃហ្គន​ដែល​ដើម​ឡើយ​គឺ​ជា​គេហដ្ឋាន​​របស់​គហបតី​ចិន​មួយ​រូប និង​ត្រូវ​បាន​គេ​និយាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា វា​ជា​ភូមិគ្រឹះ​ខ្មោច​ដ៏​គួរ​ឱ្យ​ខ្លាច​បំផុត។ ខ្មោច​ស្រី​ដែល​ធ្លាប់​លង​បន្លាច​គេឯង​ទាំង​ចាស់​ទាំង​ក្មេង​នោះ​ ព្រលឹង​នាង​នៅ​តែលតោល​ច្រើន​ឆ្នាំ​ក្នុង​ផ្ទះ​ដ៏​ធំ​នោះ​មិន​ព្រម​ទៅ​ចាប់​ជាតិ​ឡើយ។ រឿងរ៉ាវ​គេហដ្ឋាន​របស់​ពាណិជ្ជករ​ហួ​បាន​ក្លាយ​ជា​ប្រវត្តិ​រឿង​ខ្មោច​មួយ​ដ៏​ល្បីល្បាញ​របស់​ប្រជាជន​នៅ​ក្រុង​សៃហ្គន។