មើល​ព្រះ​ចន្ទ - សៀវភៅ

មើល​ព្រះ​ចន្ទ

មើល​ព្រះ​ចន្ទ


ឡាលីន​គឺ​ជា​នារី​ម្នាក់​ដែល​ស្អាត​ មាន​ចំណេះដឹង​ មាន​ជីវភាព​ធូរធារ​ មាន​ចរិត​មារយាទ​ថ្លៃ​ថ្នូរ​ តែ​នាង​មាន​មហិច្ឆតា​ម្យ៉ាង​គឺ ​បុរស​ដែល​នាង​រៀបការ​ជាមួយ​គឺ​ត្រូវ​តែ​ជា​បុរស​ដែល​ល្អ​ឥត​ខ្ចោះ។ ដំបូង​ឡាលីន​បាន​លួច​ស្រឡាញ់​លោក​ចេង ​ដែល​បុរស​មាន​គ្រប់​លក្ខណៈ​ទៅ​តាម​ការ​ចង់​បាន​របស់​នាង ​តែ​ស៊យ​អី​គេ​នោះ​មាន​មិត្ត​ស្រី​រួច​ទៅ​ហើយ​ ទើប​នាង​ខូច​ចិត្ត​ខ្លាំង។ ​នៅ​យប់​នោះ នាង​បាន​ផឹក​ស្រា​ស្រវឹង​ខ្លាំង ហើយ​ដឹង​ខ្លួន​វិញ​នៅ​ស្ទូឌីយោ​ថត​រូប​មួយ​កន្លែង។ ម្ចាស់​ស្ទូឌីយោ​ថត​រូប​នោះ​ឈ្មោះ​ភ្លៀង គេ​ធ្លាប់​ជួប​គ្នា​ជាមួយ​ឡាលីន​រួច​ហើយ នៅ​ពេល​ឡាលីន​ទិញ​ស្បែក​ជើង។ តែ​យប់​នោះ​ឡាលីន​ស្រវឹង​ពេក គេ​ក៏​ទៅ​ក្លឹប​នោះ​ដែរ គេ​ក៏​នាំ​នាង​មក​សម្រាក​នៅ​ស្ទូឌីយោ​គេ។ ចុង​បញ្ចប់​ឡាលីន​ក៏​សាកល្បង​សេពគប់​ជាមួយ​ភ្លៀង បុរស​ម្នាក់​ដែល​គ្មាន​មួយ​ចំណិត​ណា​នៅ​ក្នុង​ក្ដី​ស្រមៃ​នាង តែ​ជា​បុរស​ម្នាក់​ដែល​នាង​កក់​ក្ដៅ​ពេល​នៅ​ក្បែរ​គេ។