សង្សារ​ចាស់ - សៀវភៅ

សង្សារ​ចាស់

សង្សារ​ចាស់


នៅ​ថ្នាក់​ទី​១២ ណាស៊ី​បាន​ប្ដូរ​វេន​ទៅ​រៀន​នៅ​ថ្នាក់​១២A ហើយ​នាង​ក៏​បាន​crush លើ​មិត្ត​រួម​ថ្នាក់​ម្នាក់ ដែល​សង្ហា​ដូច​តារា តែ​មាន​ឈ្មោះ​មិន​ពីរោះ​ពិសា គឺ​សួត ច្រឹប ហៅ​ក្រៅ​ថា សុង​យុន។ តែ​សុខៗ ក៏​មាន​ប្រុស​ស្អាត​ម្នាក់​ទៀត ជា​សិស្ស​ពូកែ​ផង រៀន​ថ្នាក់​ជាប់​ណាស៊ី ឈ្មោះ​ថា​វិទូ ចូល​មក​ជួយ​បង្រៀន​​នាង​នូវ​មេរៀន​ដែល​នាង​ខ្វះ​ចន្លោះ រៀន​មិន​ទាន់។ ណាស៊ី​ក៏​មិន​សូវ​នឹក​នា​តាម​Crush សុង​យុន​ដែរ ព្រោះ​នាង​និង​វិទូ​កាន់​តែ​ស្និទ្ធ​គ្នា ពាក់​កណ្ដាល​មិត្ត ពាក់​កណ្ដាល​សង្សារ។ តែ​នៅ​ចុងក្រោយ នាង​ក៏បានដឹងការពិតមួយ ដែលធ្វើឱ្យនាងភ្ញាក់ផ្អើលជាខ្លាំង។