កាដូ​ចុងក្រោយ - សៀវភៅ

កាដូ​ចុងក្រោយ

កាដូ​ចុងក្រោយ


វុត្ថា​គឺ​ជា​បុរស​ម្នាក់ តែ​មាន​នាទី​ជា​អ្នក​នៅ​ផ្ទះ​មើល​ថែ​កូន ព្រោះ​តែ​នៅ​កន្លែង​ការងារ​របស់​គាត់​មាន​បញ្ហា​សេដ្ឋកិច្ច និង​គ្មាន​អ្នក​មើល​​ថែ​កូន​ផង។ ចំណែក​មាលា​ប្រពន្ធ​របស់​វុត្ថា​វិញ ជា​អ្នក​ចេញ​ទៅ​ធ្វើ​ការ។ គ្រួសារ​នេះ​លែង​ផ្អែម​ល្ហែម​ដូច​ពី​មុន ដោយ​សារ​វុត្ថា​ប្រចណ្ឌ​ភរិយា​ពេក ហើយ​តែង​សង្ស័យ​នាង​ថា​ក្បត់​ចិត្ត​គេ​ជានិច្ច។ រហូត​ថ្ងៃ​មួយ វុត្ថា​បាន​យល់​ពី​ទង្វើ​របស់​ប្រពន្ធ គេ​ក៏​យល់​ព្រម​ដោះ​លែង​នាង ហើយ​សោក​ស្ដាយ​ដែល​កន្លង​មក​គេ​តែង​យល់​ច្រឡំ​លើ​នាង។