ថៅកែ​ចិត្ត​ចោរ​

ថៅកែ​ចិត្ត​ចោរ​


ថៅកែ​ចិត្ត​ចោរ​គឺ​ជា​ប្រភេទ​រឿង​ប្រឌិត​ដែល​បាន​គូស​បញ្ជាក់​ប្រកប​ដោយ​សិល្បៈ​ខ្ពស់​ ហើយ​សាមញ្ញ​នូវ​លក្ខណៈ​សារវន្ត​មួយ​នៃ​សង្គម​ខ្មែរ​ក្នុង​សម័យ​នោះ។

​​ដោយ​ហេតុ​តែ​ចង់​ដោះ​ទាល់​គ្រួសារ​ តៃកុង​ហំ​សុខ​ចិត្ត​ជឿ​តាម​ការ​ញុះញង់​របស់​ថៅកែ​ដោយ​បើក​ឡាន​ទៅ​បុក​ឡាន​​អុង​ប៉ាង​ ហុង​លី​ ដែល​ជា​គូ​ប្រជែង​ខាង​រក​ស៊ី។​ ចំណែក​ថៅកែ​ជា​មនុស្ស​អាង​​ទឹក​លុយ​ អាច​ក្រឡាស់​សម្ដី​ពី​បាត​ដៃ​ទៅ​ជា​ខ្នង​ដៃ​មួយ​រំពេច ​ធ្វើ​មិន​ដឹង​មិន​ឮ។