រលកក្រោមទឹក
វីតាគឺជាHead of Marketing នៃក្រុមហ៊ុនអចលនទ្រព្យមួយ ហើយនាងតែងតែត្រូវបានសីហាកូនប្រុសប្រធានក្រុមហ៊ុន រករឿងរំខានអារម្មណ៍ស្ទើររាល់ថ្ងៃ។ រហូតដល់ថ្ងៃមួយ វីតាក៏ដឹងថា សីហាស្រឡាញ់នាង ហើយនាងខ្លួនឯងក៏ស្រឡាញ់គេដែរ តែមិនទាន់ទាំងបានប្រាប់ពាក្យក្នុងចិត្តទៅគេវិញផង អ្នកទាំងពីរក៏ត្រូវឃ្លាតគ្នាមួយរយៈ។ ពេលត្រឡប់មកវិញ អ្វីៗលែងដូចដើម ដោយសារសីហាមានវត្តមានស្រីម្នាក់នៅក្បែរខ្លួនទៅហើយ។