អ្នក​គឺជា​រសជាតិ​កាហ្វេ​របស់​ខ្ញុំ

អ្នក​គឺជា​រសជាតិ​កាហ្វេ​របស់​ខ្ញុំ


វា​ជា​រឿងរ៉ាវ​ស្នេហា​ដែល​មិនបាន​ព្រាងទុក​របស់ ភី​ម និង គីម មនុស្ស​ពីរ​នាក់​ដែល​មាន​រស​និយម​ខុសគ្នា​ស្ទើរតែ​ទាំងស្រុង​ជា​ពិសេស​គឺ​ការ​ជ្រើសរើស​កាហ្វេ​។ ភី​ម ចូលចិត្ត​ញ៉ាំ​និង​ផឹក​របស់​ផ្អែម​ៗ ដូចជា Soya Vanilla Strawberry Frappe ចំណែក​គីម​ចូលចិត្ត​ផឹក​របស់​ល្វីង​។ ទោះ​បែប​នេះ​ក្ដី​ ហេតុផល​នេះ​​មិន​អាច​ហាមឃាត់​សេចក្ដី​ស្រលាញ់​របស់​គេ​ដែល​មាន​ចំពោះ​គ្នា​បាន​ទេ។

ប៉ុន្តែ​អ្វីៗ​គ្រប់​យ៉ាង​ត្រូវ​បាន​ផ្លាស់ប្ដូរ​ក្នុង​ពេល​ដ៏​ខ្លី​ព្រោះ​គីម​បាន​ប្រែក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ខុស​ពីមុន​។ គីម ក៏​បាន​សុំ​ភីម​បែក​គ្នា​មែន​​ក្រោម​ហេតុផល​រស​និយម​ខុសគ្នា​។ វា​ជា​ហេតុផល​មួយ​ដែរ​ភី​ម​មិន​អាច​ទទួល​យក​បាន​​ទាល់​តែ​សោះ។ បន្ទាប់ពី​បែក​គ្នា​ ភី​ម​បាន​ព្យាយាម​ផ្លាស់ប្ដូរ​ចំណង់ចំណូលចិត្ត​ខ្លួន​ឯង​តាម​គីម​​ដោយ​ទៅ​ញ៉ាំ​រសជាតិ​ល្វីង​របស់ Espresso ហើយ​ស្អប់​រសជាតិ​ផ្អែម​។ ភី​ម​បន្ត​ធ្វើបាប​ខ្លួនឯង​រហូតដល់​ធ្លាក់ខ្លួន​ឈឺ​គេង​ក្នុង​មន្ទីរពេទ្យ​។

គីម មិន​អាច​ទ្រាំ​មើល​មនុស្ស​ដែល​ខ្លួនឯង​ស្រលាញ់​រស់នៅ​ក្នុង​ស្ថានភាព​បែប​នេះ​បាន គេ​ក៏​ផ្ញើ​សៀវភៅ​កំណត់ហេតុ​​មួយ​ឲ្យ​ភី​ម​អាន​។ បន្ទាប់ពី​អាន​សៀវភៅ​កំណត់ហេតុ​នេះ​​ហើយ​ទើប​ភី​ម​​ដឹង​ពី​មូលហេតុ​​នៃ​ការ​ចាកចេញ​របស់​គីម​។