អ្នកដទៃ​ម្នាក់​នេះ ស្រឡាញ់​បង​ហើយ​!

អ្នកដទៃ​ម្នាក់​នេះ ស្រឡាញ់​បង​ហើយ​!


ពី​មនុស្ស​ដទៃ​ពីរ​នាក់ ក្លាយ​ជា​សង្សារ​ជាប់​កិច្ចសន្យា ចុងក្រោយ​ក៏​ស្រឡាញ់​គ្នា​ដោយ​មិន​ដឹងខ្លួន​។ រក្សា ជា​នារី single អាជីព​ម្នាក់​ដែល​មិន​ធ្លាប់​មាន​សង្សារ​ពីមុន​មក ព្រោះតែ​មុខ​មិនសូវ​ស្អាត និង​មិន​ចេះ​តែងខ្លួន​។ ថ្ងៃមួយ នាង​ត្រូវ​បុរស​មិនដែល​ស្គាល់​គ្នា​ម្នាក់​ហៅ​នាង​ថា​សង្សារ​។ ដោយ​ការ​យល់​ច្រឡំ រក្សា មិន​បាន​សួរនាំ​អ្វី​ច្រើន ក៏​វៃ​បុរស​នោះ​ខៀវ​ភ្នែក ព្រោះ​យល់ថា​គេ​ជា​មនុស្ស​រោគ​ចិត្ត​។ គ្រប់​យ៉ាង​ប្រែក្លាយ​ជា​រឿង​ស៊យ​សម្រាប់ រក្សា ក្រោយពី​នាង​បាន​ដឹង​ថា​បុរស​រោគ​ចិត្ត​នោះ ការពិត​ជា​អ្នក​គ្រប់​គ្រង​ថ្មី​របស់​នាង​។ ព្រោះតែ​ខ្លាច​គេ​ប្ដឹង​ពី​បទ​ប្រើ​អំពើ​ហិង្សា រក្សា ក៏​ត្រូវ​ធ្វើ​ការងារ​មួយ​ឱ្យ​គេ​វិញ គឺ​បន្លំ​ខ្លួន​ជា​សង្សារ​ក្លែងក្លាយ​របស់​គេ ដើម្បី​ឱ្យ​គេ​គេច​ផុត​ពី​ការ​ចាប់​បង្ខំ​រៀបការ​របស់​ឪពុក​ម្ដាយ​។ តើ​ក្រោយពី​ក្លាយ​ជា​សង្សារ​អ្នក​គ្រប់​គ្រង​រូប​សង្ហា ជីវិត​របស់ រក្សា នឹង​ប្រែប្រួល​យ៉ាងណា​? តើ​ពួកគេ​អាច​ស្រឡាញ់​គ្នា​មែនទែន​ដែរ​ឬទេ​?