បំបែក​​​អាថ៌​កំបាំង​​​បិសាច - សៀវភៅ

បំបែក​​​អាថ៌​កំបាំង​​​បិសាច

បំបែក​​​អាថ៌​កំបាំង​​​បិសាច


បាតុភូត​ទេពច្យុតិ​ធ្លាក់​ត្រូវ​បាន​អ្នក​ស្រុក​យល់​ថា ជា​អព្ភូតហេតុ​មិន​ល្អ​សម្រាប់​ស្រុក​ទេស ដោយ​សារ​តែ​ទេព្ដា​ចាញ់​សិល្ប៍​បិសាច ដែល​នឹង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​ភាព​វឹកវរ។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ គឺ​មាន​តែ​បញ្ជូន​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ទៅ​បូជា​ដល់​បិសាច ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​គ្រួសារ​ដែល​មាន​កូន​ស្រី ជួប​រឿង​ភ័យ​ព្រួយ។ ឪពុកម្ដាយ​ប៊ែលលីន​ក៏​មិន​ខុស​ពី​គ្រួសារ​ដទៃ​ដែរ។ ដូច្នេះ​ហើយ ប៊ែលលីន​មាន​តែ​បង្ខំ​ចិត្ត​តែង​ខ្លួន​ជា​មនុស្ស​ប្រុស ហើយ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ផ្ទះ​តែ​ឯង ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន។ នៅ​ក្នុង​ដំណើរ​ផ្សង​ព្រេង​នោះ នាង​បាន​ជួប​នឹង​បុរស​ម្នាក់។ ស្នេហា​ក៏​កើត​មាន ខណៈ​អ្នក​ទាំង​ពីរ​បំពេញ​បេសកកម្ម ស្វែង​រក​អាថ៌កំបាំង​បិសាច។