កម្លាំង​​​ចិត្ត​

កម្លាំង​​​ចិត្ត​


តើ​​​អ្នក​​​ជឿ​​​លើ​​​រឿង​​​កម្លាំង​​​ពិសេស​​​មួយ​​​ហៅ​​​ថា “​កម្លាំង​​​ចិត្ត​” ដែរ​​​ទេ​? សូរិយា ​​គឺ​​​ជា​​​នារី​​​ម្នាក់​​​ដែល​​​មាន​​​កម្លាំង​​​ពិសេស​​​នេះ​​​តាំង​​​ពី​​​កំណើត​។ កាល​​​ពី​​​ក្មេង នាង​​​ធ្លាប់​​​បាន​​​ធ្វើ​​​ឱ្យ​​​ម្ដាយ​​​នាង​​​របួស​​​ធ្ងន់​​​ម្ដង​​ ព្រោះ​​​តែ​​​នាង​​​មិន​​​ទាន់​​​ចេះ​​​គ្រប់​​​គ្រង​​​កម្លាំង​​​ចិត្ត​​​របស់​​​នាង​។ ហេតុការណ៍​​​នោះ​​​បាន​​​ធ្វើ​​​ឱ្យ​​ សូរិយា​​ លែង​​​ហ៊ាន​​​ប្រើ​​​ប្រាស់​​​កម្លាំង​​​ចិត្ត​​​រហូត​​​មក​។ ប៉ុន្តែ ថ្ងៃ​​​មួយ​​​នៅ​​​ពេល​​​ដែល​​​នាង​​​ធំ​​​ពេញ​​​វ័យ​​ ដើម្បី​​​ជួយ​​​មនុស្ស​​​ប្រុស​​​ដែល​​​នាង​​​ស្រឡាញ់ សូរិយា ក៏​​​បាន​​​ប្រើ​​​ប្រាស់​​​វា​​​ម្ដង​​​ទៀត​។ ក្រោយ​​​មក នាង​​​ក៏​​​ត្រូវ​​​បាន​​​គេ​​​ប​ង្ខំ​​​ឱ្យ​​​ចូល​​​ក្រុម​​​វីរ​​​នារី ជួយ​​​សង្គ្រោះ​​​ពិភព​​​លោក ដើរ​​​ជួយ​​​មនុស្ស​​​គ្រប់​​​ទិស​​​ទី​។ តើ​​​ចុង​​​ក្រោយ​​ ជីវិត​​​ថ្មី ​​ក្នុង​​​ងារ​​​ជា​​​វីរ​​​នារី​​​របស់​​ សូរិយា នឹង​​​ក្លាយ​​​ជា​​​យ៉ាង​​​ណា​? ចុះ ជីវិត​​​ស្នេហា​​​របស់​​​នាង​​​បាន​​​សម្រេច​​​ដូច​​​បំណង​​​ដែរ​​​ទេ​​ បើ​​​បុរស​​​ដែល​​​នាង​​​ស្រឡាញ់ គឺ​​​ជា​​​មនុស្ស​​​ប្រុស​​​ដែល​​​នារី​​​គ្រប់​​​រូប​​​ប្រាថ្នា​​​ចង់​​​បាន​​ ទាំង​​​ឆ្លាត ទាំង​​​សង្ហា និង​​​ជា​​​កូន​​​ម្ចាស់​​​ចម្ការ​​​ក្រូច​​​សម្បូរ​​​ទ្រព្យ​​​ម្នាក់​​​ទៀត​​​ផង​!