អន្ទាក់​ស្នេហ៍​រាជនី - សៀវភៅ

អន្ទាក់​ស្នេហ៍​រាជនី

អន្ទាក់​ស្នេហ៍​រាជនី


រាជនី​គឺ​ជា​​មនុស្ស​ស្រី​ម្នាក់​អាយុ​​៣២ឆ្នាំ ជា​ស្ត្រី​ដែល​ជោគជ័យ​ទៅ​លើ​ជំនួញ តែ​ក៏​ជា​មនុស្ស​ម្នាក់​ ដែល​មាន​ទស្សនៈ​ថា មនុស្ស​ស្រី​ការ​យក​ប្ដី​មិន​សំខាន់​ទេ។ ម្យ៉ាង​ទៀត ប៉ា​​​​រាជនី​​បាន​ចុះ​ចេញ​ពី​ផ្ទះ​ ទៅ​នៅ​ជាមួយ​ស្រី​ផ្សេង​ ដោយ​​បោះបង់​នាង​ និង​ម្ដាយ​នាង​ ដែល​កំពុង​មាន​ប្អូន​ស្រី​នាង​នៅ​ក្នុង​ពោះ ទើប​ជា​ហេតុ​ធ្វើ​ឱ្យ​នាង​ទុក​​ស្នេហា​ជា​ការ​លេង​សើច​។ ពីមុន​រហូត​ដល់​ពេល​នេះ​ នាង​មាន​សង្សារ​​៥​នាក់​ហើយ​​ ដែល​បែក​គ្នា។ សង្សារ​ទី​៦​​ ឈ្មោះ​នរៈបុត្រ​ ជា​មនុស្ស​ប្រុស​ម្នាក់​ដែល​ ស្រឡាញ់​នាង​ដោយ​ស្មោះ ​ហើយ​នាង​ក៏​មាន​ចិត្ត​ស្រឡាញ់​គេ​​ដែរ តែ​ដោយ​សារ​​តែ​ទស្សនៈ​នាង​ពី​ដើម​មក​ បាន​ធ្វើ​ឱ្យ​នាង​បង្ខំ​ចិត្ត​​បែក​ពី​គេ។
ថ្ងៃ​មួយ​​សង្សារ​ចាស់​ម្នាក់​របស់​រាជនី​ ខឹង​នឹង​​រាជនី​ដែល​យក​ស្នេហា​គេ​មក​លេង​សើច បោះបង់​គេ​​ រហូត​មាន​ចិត្ត​គុំ​ធ្វើ​បាប​​នាង។ តែ​ត្រូវ​នរៈបុត្រ​ជួយ​ទាន់​ រហូត​មាន​គ្រោះថ្នាក់​ខ្លួន​ឯង។