សូផាត - សៀវភៅ

សូផាត

សូផាត


លោក​សួន​ជា​ចៅហ្វាយ​ស្រុក​មួយ​រូប​នៅ​ស្រុក​សេរីសោភ័ណ។ គាត់​បាន​លួច​រួមរ័ក្ស​ជាមួយ​ស្រី្ត​កំព្រា​ម្នាក់​ឈ្មោះ​សូយា។ រាជការ​ធំ​ផ្លាស់​លោក​ទៅ​ក្រុង​ភ្នំពេញ លោក​សួន​មិន​អាច​នាំ​នាង​សូយា​ដែល​មាន​ផ្ទៃ​ពោះ​ទៅ​ជាមួយ​ដោយសារ​តែ​ម្ដាយ​លោក​បាន​ដណ្ដឹង​កូន​គេ​បញ្ចាំ​ចិត្ត​រួច​ហើយ។ លោក​សួន​​ទុក​ចិញ្ចៀន​ឲ្យ​នាង​សូយា​ ហើយ​សន្យា​ថា​នឹង​វិល​ត្រឡប់​ទៅ​រក​នាង​វិញ។

នាង​សូយា​នៅ​ស្រុក​តែ​ម្នាក់ឯង ក្រោយ​មក​ឆ្លង​ទន្លេ​បាន​កូន​ប្រុស​ឈ្មោះ​សូផាត។ ម្ដាយ​កូន​ពីរ​នាក់​រស់នៅ​យ៉ាង​កម្សត់ សូម្បីតែ​សំបុត្រ​មួយ​បន្ទាត់​ពី​លោក​សួន​ក៏​នាង​មិន​បាន​ទទួល​ដែរ។ ពេល​ដឹង​ថា​លោក​សួន​មាន​ប្រពន្ធ​ថ្មី នាង​ក៏​ចាប់ផ្ដើម​ឈឺ​រហូត​ដល់​ស្លាប់ ហើយ​កូន​នាង​ត្រូវ​បាន​យក​ទៅ​ដាក់​ក្នុង​វត្ត​ពេល​អាយុ​បាន​ប្រាំបី​ឆ្នាំ។ លុះ​ដល់​អាយុ​បាន​ដប់​ពីរ​ឆ្នាំ​ កុមារ​ចាក​ចេញ​ពី​ស្រុក​ទៅ​ភ្នំពេញ​ដើម្បី​ស្វែងរក​ឪពុក​បង្កើត​របស់​ខ្លួន។