ឃ្នាប​សក់

ឃ្នាប​សក់


នៅ​រាត្រី​ក្រេបទឹកឃ្មុំ​ វាសនា​ជា​ស្វាមី​បាន​ឱ្យ​ឃ្នាប​សក់​ដែល​ធ្វើ​ពី​ត្រឡោកដូង​ដែល​មាន​ក្បូរក្បាច់​រូប​អង្គរវត្ត​មួយ​ទៅ​ភរិយា​​របស់​ខ្លួន​ជា​កាដូ​អនុស្សាវរីយ៍។ តែ​នាង​ជា​ភរិយា​មិន​បាន​យល់​ពី​អត្ថន័យ​នៃ​ឃ្នាប​សក់​នេះ​ទេ បែក​ជា​ខឹង​ច្រឡោត​តោតតូង​នឹង​ស្វាមី​របស់​ខ្លួន។ ​បុរស​ជា​ស្វាមី​ពន្យល់​និង​រៀបរាប់​អំពី​ដំណើរ​រឿង​ថា ព្រោះ​តែ​ឃ្នាប​សក់​នេះ​ទើប​ធ្វើ​ឱ្យ​គេ​និង​នាង​បាន​ស្រលាញ់​គ្នា​រហូត​ដល់​បាន​រៀបការ​ជា​មួយ​គ្នា។