ក្ដី​សុបិន

ក្ដី​សុបិន


មុន​ដំបូង​មជ្ឈមណ្ឌល​នៃ​ក្ដី​សុបិន បាន​ជួយ​សម្រេច​បំណង​ភារៈ​ដែល​ចង់​ស្លាប់ ព្រោះ​ខ្វះ​ភាព​កក់​ក្ដៅ​ពី​ម្ដាយ។ ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍ ភារៈ​ដឹង​ថា​ការ​ពិត​ម្ដាយ​របស់​គេ​ស្រឡាញ់​គេ​ណាស់ ហើយ​គេ​ក៏​ស្ដាយ​ក្រោយ​ចំពោះ​អ្វី​ដែល​គេ​បាន​ប្រាថ្នា​ដែរ។ បន្ទាប់​មក​ទៀត​មជ្ឈមណ្ឌល​នៃ​ក្ដី​សុបិន​បាន​ទៅ​រក​ធីតា ដែល​ស្រលាញ់​ប្ដី​ខ្លាំង​ពេក ហើយ​តែង​តែ​គិត​ថា​ខ្លួន​ឯង​មិន​ស្អាត។ តែ​នារី​បុគ្គលិក​មជ្ឈមណ្ឌល​នៃ​ក្ដី​សុបិន បាន​សរសើរ​ថា​ធីតា​ស្អាត​ណាស់។ ក្រោយ​មក​ធីតា​បាន​តាំង​ចិត្ត​ថា​នឹង​សម្រេច​បំណង​ប្រាថ្នា​របស់​នាង​ដោយ​ខ្លួន​ឯង។ លោក​ផាន់ណាក់ បាន​មក​ដល់​មជ្ឈមណ្ឌល​នៃ​ក្ដី​សុបិន​តាម​រយៈ​ការ​យល់សប្ដិ។ ក្ដី​ប្រាថ្នា​របស់​គាត់​គឺ​ចង់​បាន​លុយ​សម្រាប់​កូនៗ​និង​ប្រពន្ធ​របស់​គាត់ ប៉ុន្តែ​គាត់​គិត​ខុស​ស្រឡះ។ គាត់ត្រូវ​បាត់​បង់​គ្រួសារ​ព្រោះ​តែ​គាត់​គ្មាន​ពេល​វេលា​សម្រាប់​អ្នក​ផ្ទះ។