អរគុណ​ដែល​អ្នក​ចាកចេញ

អរគុណ​ដែល​អ្នក​ចាកចេញ


សុន្និយ៉ា​បាន​រៀបការ​ជាមួយ​ប្ដី​នាង​៨​ឆ្នាំ​ហើយ ប៉ុន្តែ​ដោយ​សារ​គេ​មាន​ស្រី​ម្ដង​ជា​ពីរ​ដង ហើយ​បំផ្លាញ​ក្រុម​ហ៊ុន​ដែល​ជា​ញើស​ឈាម​របស់​គេ​ទាំង​ពីរ​ទៀត ទើប​ធ្វើ​ឱ្យ​នាង​សម្រេច​ចិត្ត​លែង​លះ​ប្ដី។ ទាំង​ក្រុម​គ្រួសារ ទាំង​ប្ដី​នាង​ខ្លួន​ឯង គឺ​មិន​ចង់​ឱ្យ​នាង​លែងលះ​ទេ តែ​សុន្និយ៉ា​នៅ​តែ​ជម្នះ​ទាំង​ដែល​ខ្លួន​កំពុង​ពរ​ពោះ​កូន​ទី​ពីរ។