ភ្លើង​​​ស្នេហ៍ ល្បែង​​​ជីវិត - សៀវភៅ

ភ្លើង​​​ស្នេហ៍ ល្បែង​​​ជីវិត

ភ្លើង​​​ស្នេហ៍ ល្បែង​​​ជីវិត


គ្រិស្តសករាជ​១៦៣៤ ភ្លើង​ស្នេហ៍​ត្រី​កោណ​រវាង​ព្រះ​ឧទ័យ ព្រះរាជ​សម្ភារ​និង​ព្រះ​នាង​បុប្ផាវតី បាន​បណ្ដាល​ឱ្យ​ឆេះ​ជា​សង្គ្រាម​បង្ហូរ​ឈាម បាត់បង់​ជីវិត​មនុស្ស​អស់​ជា​ច្រើន។ មុន​ពេល​សុគត ព្រះ​ស្រី​ធម្មរាជា ព្រះរាជ​សម្ភា ទ្រង់​ចារ​អក្ខរា​ចុង​ក្រោយ​នៅ​លើ​កំពូល​ត្នោត។

គ្រិស្តសករាជ ២០១០ រឿង​ស្នេហ៍​ត្រី​កោណ​បាន​ត្រលប់​កើត​ឡើង​ជា​ថ្មី... តើ​មូលហេតុ​អ្វី ទើប​បណ្ដាល​ឱ្យ​បញ្ញវន្ត​សម័យ​ទំនើប​ធ្លាក់​ផុង​ទៅ​ក្នុង​រណ្ដៅ​ភ្លើង​ស្នេហ៍ វង្វេង​វក់វី​ក្នុង​ល្បែង​ជីវិត​ដែរ? តើ​វាសនា​ពួក​គេ​ទៅ​ជា​យ៉ាង​ណា?