លោក​​​ម្ចាស់​​​សម្លាញ់​​​ចិត្ត

លោក​​​ម្ចាស់​​​សម្លាញ់​​​ចិត្ត


ប្អូន​ប្រុស​របស់​ចរិយា​រើស​បាន​ខ្សែ​ក​ពណ៌​ស បន្តោង​ចំណិត​ព្រះ​ចន្ទ​មួយ​ខ្សែ​នៅ​តាម​ផ្លូវ។ ដោយ​យល់​ថា​វា​ជា​របស់​មនុស្ស​ស្រី គេ​ក៏​ឱ្យ​ទៅ​ចរិយា។

ចរិយា​មិន​ដឹង​ថា​ខ្សែ​ក​នោះ​ផលិត​ពី​វត្ថុ​ធាតុ​អ្វី​នោះ​ទេ ហេតុនេះ​ហើយ​នាង​ក៏​មិន​បាន​ចាប់​អារម្មណ៍​អី​នឹង​វា​ដែរ។ តែ​នៅ​យប់​មួយ​នោះ ចរិយា​ស្រាប់​តែ​ខូច​ឡាន​តាម​ផ្លូវ ផ្លូវ​ម្ដុំ​ណា​ក៏​នាង​មិន​ដឹង គ្មាន​មនុស្ស​ជិះ​កាត់ នៅ​សង្ខាង​សុទ្ធ​តែ​ព្រៃ សំឡេង​សត្វ​យំ​គួរ​ឱ្យ​ខ្លាច។

គ្រា​នោះ​ហើយ​​ដែល​រឿង​មិន​នឹក​ស្មាន​មួយ​កើត​ឡើង! ចរិយា​ស្រាប់​តែ​ឆ្លង​ភព​ទៅ​​ក្នុង​សម័យ​អង្គរ​ដ៏​រុងរឿង ទៅ​កាន់​​ក្នុង​ភូមិ​មួយ​ដែល​មាន​អ្នក​គ្រប់​គ្រង​ម្នាក់​នៅ​ចាំ​មើល​ការ​ខុស​ត្រូវ។ អ្នក​គ្រប់​គ្រង​នោះ ត្រូវ​បាន​អ្នក​ភូមិ​គេ​ហៅ​ថា «លោក​ម្ចាស់»។ ទៅ​ដល់​ទី​នោះ​ភ្លាម ចរិយា​ត្រូវ​គេ​ថា​ជា​ជន​ក្បត់​ដែល​បន្លំ​ខ្លួន​ចូល​មក​ក្នុង​ភូមិ ព្រោះ​នាង​ស្លៀក​ពាក់​ប្លែក​ពី​គេ។