ពេល​ល្ងាច​ម៉ោង​៦​

ពេល​ល្ងាច​ម៉ោង​៦​


ចំរើន​មាន​អាយុ​១១​ឆ្នាំ គេ​ជា​កូន​របស់​លេខា​ទូត​ធ្វើ​ការ​នៅ​ប្រទេស​នេប៉ាល់។ បន្ទាប់​ពី​ឪពុក​ចំរើន​ទទួល​បាន​កេរមរតក​ផ្ទះ​ធំ​សាងសង់​បែប​បុរាណ​ពី​ជីតា​រួច ​គ្រួសារ​គេ​ក៏​រើ​មក​រស់នៅ​ប្រទេស​ខ្មែរ​វិញ។ ចំរើន ​និង​ម្ដាយ​មិន​សូវ​ចង់​រស់នៅ​ផ្ទះ​ដែល​មាន​រចនាបថ​បុរាណ​បែប​បារាំង​នោះ​ទេ ប៉ុន្តែ​ដោយសារ​ប្រកែក​មិន​បាន​ ក៏​សុខ​ចិត្ត​នៅ​ទាំង​ភ័យ​ខ្លាច។

គ្រួសារ​លោក​មន្ត្រី​ទូត​រើ​មក​នៅ​ផ្ទះ​ចាស់​នោះ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក្មេង​ប្រុស​ចំរើន​ក៏​កើត​ហេតុ​ចម្លែក​ចេះ​តែ​មើល​ឃើញ​រឿង​អាក្រក់​ជាប់​មិន​ដាច់។ ចំរើន​បាន​ឃើញ​ធ្នឹម​ធ្លាក់​បាក់​សង្កត់​លើ​ម្ដាយ ​ហើយ​តែងតែ​ឃើញ​មនុស្ស​ចង់​មក​សម្លាប់​ខ្លួន។