ស្រីស្អាតមកពីទីឆ្ងាយ
ប៊ុនធឿនជាកូនសេដ្ឋីរស់នៅខេត្តបាត់ដំបង។ អ្នកកំលោះរូបនេះបានលង់ចិត្តស្រលាញ់នារីរូបល្អម្នាក់ឈ្មោះតរុណី។ ដោយសារក្ដីស្រលាញ់ខ្លាំងពេក ប៊ុនធឿនថ្លើមធំហ៊ាននាំស្រីមករស់នៅលើផ្ទះដោយចិត្តឯង ហើយបដិសេធមិនព្រមរៀបការជាមួយស្រីណាផ្សេងធ្វើជាប្រពន្ធឡើយ។ ឪពុកម្ដាយប៊ុនធៀនខឹងកូនប្រុសខ្លាំងណាស់ ព្រោះប្រឆាំងនឹងបំណងរបស់ពួកគាត់ដែលបានផ្សំផ្គុំឲ្យនាយរៀបការនឹងក្មួយស្រីផល្លិកា។
មនុស្សទាំងអស់ក្នុងផ្ទះសុទ្ធតែមិនពេញចិត្តតរុណី ព្រោះនាងជាស្រីមកពីឆ្ងាយមិនដែលស្គាល់ប្រវត្តិច្បាស់ ខ្លាចវត្តមាននាងធ្វើឲ្យគ្រួសារមានគ្រោះអាក្រក់កើតឡើង។ ប្រពន្ធប៊ុនធឿនរស់នៅមិនបានប៉ុន្មានផងក៏កើតមានទាំងរឿងល្អ ទាំងរឿងអាក្រក់។ រឿងល្អគឺនាងជួយឪពុក និងប្អូនប្រុសប៊ុនធឿនរួចពីអំពើខ្មោចព្រាយ ឯរឿងអាក្រក់គឺនាងចោទផល្លិកាថាជាមេមត់ដែលបានដាក់អំពើព្យាបាទលើប្អូនប្រុសប៊ុនថន។