ភូមិគ្រឹះ​ជំទាវ​ស្រង់ - សៀវភៅ

ភូមិគ្រឹះ​ជំទាវ​ស្រង់

ភូមិគ្រឹះ​ជំទាវ​ស្រង់


ពេជ្រ សុនីម​គឺ​ជា​គិលានុបដ្ឋាយិកា​ដែល​ទើប​តែ​បញ្ចប់​ការ​សិក្សា​ថ្មីៗ ហើយ​ក៏​បាន​ចូល​ទៅ​ធ្វើ​ជា​អ្នក​មើល​ថែ​របស់​ជំទាវ​ស្រង់​នៅ​ក្នុង​ភូមិគ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ។ ដោយ​សារ​តែ​នេះ​ជា​ការ​ងារ​ដំបូង សុនីម​មិន​ទាន់​ស៊ាំ​នឹង​សាកសព​នៅ​ឡើយ​ទេ ហេតុនេះ​ហើយ​ទើប​នាង​នៅ​តែ​មាន​អារម្មណ៍​ខ្លាច​ខ្មោច។

ថ្ងៃ​ដំបូង​ដែល​នាង​បាន​ទៅ​ដល់​ភូមិគ្រឹះ​​នេះ នាង​មាន​អារម្មណ៍​ថា​ផ្ទះ​នេះ​ចម្លែក ធំ ហើយ​ស្ងាត់ ចំណែក​ម្ចាស់​ផ្ទះ​ហាក់​ដូច​ជា​មិន​មាន​សម្ពន្ធភាព​នឹង​គ្នា​ដូច​គ្រួសារ​ដទៃ។ នីម​តែង​តែ​យល់​សប្ដិ​ឃើញ​ខ្មោច​លង មិន​ឈប់​ហើយ​ធ្វើ​ឱ្យ​នាង​គិត​ថា ប្រហែល​ជា​ផ្ទះ​នេះ​មាន​ខ្មោច​ហើយ។ ម្យ៉ាង​ទៀត​ជំទាវ​ស្រង់​ដែល​ជា​អ្នក​ជំងឺ​របស់​នាង តែង​តែ​គេង​នៅ​ក្នុង​បន្ទប់ មិន​សូវ​ចេញ​មក​ក្រៅ​ឡើយ។ ចំណែក​លោក​ម៉ុង​ដែល​ជា​កូន​ប្រុស​របស់​ជំទាវ​ស្រង់ តែង​តែ​ហាម​នាង​មិន​ឱ្យ​ដាស់​ម្ដាយ​របស់​គេ ពិសា​ថ្នាំ​ឡើយ​ពេល​ដែល​កាត់​កំពុង​គេង។

នីម​ក៏​ធ្វើ​តាម​បញ្ជា តែ​រឿង​ចម្លែក​ក៏​ចេះ​តែ​កើត​ឡើង​មិន​ឈប់ ហើយ​ក្រោយ​មក​ទើប​នាង​ដឹង​ថា​វា​មិន​មែន​ជា​រឿង​វិញ្ញាណ​ខ្មោច​​​ដូច​នាង​យល់សប្ដិ​និង​ស្រមៃ​ឃើញ​នោះ​ទេ តែ​វា​គឺ​ជា​រឿង​ក្ដី​ឃាតកម្ម។