ល័រ​ណា ឌូន - សៀវភៅ

ល័រ​ណា ឌូន

ល័រ​ណា ឌូន


ត្រកូល​ ឌូន​ ជា​គ្រួសារ​មួយ​ដែល​ដំបូង​ឡើយ​ គឺ​ជា​គ្រួសារ​ដ៏​ល្អ​ ចូល​ចិត្ត​ជួយ​អ្នក​ភូមិ​ តែ​ក្រោយ​មក​បែរ​ជា​ទៅ​ជា​ឃោរឃៅ​ ចូល​ចិត្ត​ប្រើ​អំណាច​ ធ្វើ​បាប​អ្នក​ភូមិ​នៅ​ក្នុង​ស្រុក​ទៅ​វិញ។ ចន រីឌ​ កូន​ប្រុស​កសិករ​ម្នាក់​ត្រូវ​ត្រកូល ឌូន​ ប្រើ​ប្រាស់​អំណាច​សម្លាប់​ឪពុក​ខ្លួន​​ដោយ​គ្មាន​ហេតុ​ផល​​។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យ​​ ចន​ រីឌ​ខឹង​យ៉ាង​ខ្លាំង ហើយ​​គេ​គិត​ក្នុង​ចិត្ត​ថា​ ថ្ងៃ​ណា​មួយ​ គេ​នឹង​បំផ្លាញ​គ្រួសារ​មួយ​នេះ​។ រយៈ​កាល​កន្លង​ទៅ​ចន​ រីឌ​ ពេញ​រូប​ពេញ​រាង​ តែ​​បែរ​ជា​ទៅ​ពេញ​ចិត្ត​ក្រមុំ​នៅ​ត្រកូល​ ឌូន​ទៅ​វិញ​ គឺ ​ល័រណា ឌូន។