ប្អូន​ធម៌​ប្ដី​ខ្ញុំ​

ប្អូន​ធម៌​ប្ដី​ខ្ញុំ​


តុលា​និង​លំអង​ទើប​តែ​រៀបការ​ថ្មី​ថ្មោង ហើយ​មក​រស់​នៅ​តែ​ពីរ​នាក់​ដោយ​ជួល​ផ្ទះ​តូច​មួយ​នៅ​ភ្នំពេញ។ ក្នុង​នាម​ជា​អ្នក​ធ្វើការ​ដូច​គ្នា ប្ដី​ប្រពន្ធ​ថ្មី​មួយ​គូ​នេះ​មិន​សូវ​មាន​ពេល​វេលា​ច្រើន​ ក្រៅ​តែ​ពី​ពេល​យប់​ទេ​​។ ដោយ​ជិត​ដល់​ពេល​វាយតម្លៃ​ការងារ​ដំណាច់​ឆ្នាំ តុលា​ត្រូវ​ប្រឹង​ធ្វើការ​រហូត​ដល់​យប់​ជ្រៅ​ទើប​មក​ផ្ទះ។

តុលា​បាន​រាប់អាន​សម្បត្តិ​ដែល​ចាត់​ទុក​គ្នា​ជា​បង​ប្អូន​ធម៌ និង​តែង​ឡើង​ចុះ​ផ្ទះ​ពួក​គេ​ជា​ញឹក​ញាប់ រហូត​ពេល​ខ្លះ​លំអង​សុំ​ឱ្យ​ប្ដី​ទៅ​គេង​នៅ​ផ្ទះ​សម្បត្តិ​ ពេល​មិន​អាច​មក​ផ្ទះ ព្រោះ​យប់​ជ្រៅ​បាន។ ថ្ងៃ​មួយ​ លំអង​បាន​ឃើញ​ឆាត​ក្នុង​ទូរសព្ទ​តុលា ហើយ​ឃើញ​ប្ដី​នាង​ធ្លាប់​លេង​ឆ្លើយឆ្លង​ជាមួយ​សង្សារ​ចាស់​ ឈ្មោះ​នារី​ដែល​ពេល​នេះ​បាន​សុំ​តុលា​ធ្វើ​ជា​ប្អូន​ធម៌។