មិនមែន​ជា​មនុស្ស​ក្នុង​សុបិន​​ តែ​ជា​មនុស្ស​ក្នុង​ពិភព​ពិត

មិនមែន​ជា​មនុស្ស​ក្នុង​សុបិន​​ តែ​ជា​មនុស្ស​ក្នុង​ពិភព​ពិត


មាន​អ្នកណា​បាន​អាន​រឿង “​ស្នេហ៍​ក្នុង​ភព​សុបិន​​” ហើយ​ឬ​នៅ​?​​​ ​សម្រាប់​អ្នកអាន​ហើយ តើ​មាន​ចាំ​ទេ​ថា​ក្មេង​ស្រី​ម្នាក់​ដែល​មាន​ស្នេហា​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត តែ​បែរជា​ព្យាយាម​រត់គេច មិន​ហ៊ាន​ទទួល​សូម្បី​ក្នុង​សុបិន​​នោះ​។ ចាំ​ទេ​ថា នាង​ធ្លាប់​បាន​សន្យា​ថា​ម៉េច​ខ្លះ​បន្ទាប់ពី​ក្រោក​ពី​សុបិន​​​?​​ ​“ok ​ខ្ញុំ​សន្យា ខ្ញុំ​នឹង​មិន​រត់​ទៀ​ត​ទេ ​បើ​ពិតជា​មាន​មនុស្ស​ដូចជា​អ្នក ជួប​ខ្ញុំ​ក្នុង​ពិភព​ពិត​នេះ​មែន​”​ ​តោះ ពេល​នេះ​មក​មើល​ពី​ជីវិត​ពិត ​ក្រៅ​ភព​សុបិន​​​របស់​នាង​ម្ដង​ទៅ​មើល តើ​នាង​អាច​ធ្វើ​តាម​សន្យា​ខ្លួន​បាន​ដែរ​ទេ​…​​ ​ …………………………​​ ​មនុស្ស​ស្រី​ម្នាក់​ដែល​មាន​ទាំង​រូបសម្បត្តិ ទ្រព្យ​ធន ប្រាជ្ញា ការងារ ចំណេះដឹង​ខ្ពង់​ខ្ពស់ ត្រូវ​បាន​មនុស្ស​ជុំ​វិញ​ខ្លួន​កោត​សរសើរ​ស្ញប់ស្ញែង នូវ​ភាព​ជោគ​ជ័យ​ទាំងឡាយ​ដែល​នាង​មាន គួរ​ជាទី​មោទនភាព​បំផុត​ដែល​គ្រប់​គ្នា​ច្រណែន​ចង់បាន​នូវ​អ្វី​ដូចដែល​នាង​មាន​។ នាង​មាន​ចរិត​ជា​ខ្លួនឯង មិន​ចូលចិត្ត​និយាយ​ច្រើន តែ​ចូលចិត្ត​ពន្យល់​ជាក់​ស្ដែង​តាម​សកម្មភាព ធ្វើ​អ្វី​មិន​ចូលចិត្ត​រណប ពឹងផ្អែក​លើ​អ្នកណា​ឡើយ ចង់​ទៅ​ណា​គឺ​ទៅ​មិន​ថា​មាន​អ្នក​ទៅ​ជា​មួយ ឬ​គ្មាន​ក្ដី​ ព្រោះ​បើ​ទៅ​ជាមួយ​មនុស្ស​ដែល​មិន​ត្រូវចិត្ត​ផង នាង​ទៅ​ម្នាក់ឯង​ល្អ​ជាង​។