បម្រាម​បេះដូង​

បម្រាម​បេះដូង​


ធីតា​និង​ផានិត​ជា​មិត្ត​ភក្តិ​ជិតស្និទ្ធ​នឹង​គ្នា ពួកគេ​រាប់អាន​គ្នា​អស់​រយៈពេល​បី​ឆ្នាំ​ហើយ ដោយសារតែ​ម្នាក់​ជា​ស្រី និង​ម្នាក់​ជា​ប្រុស ទើប​ធ្វើ​ឱ្យ​អ្នកដទៃ គិត​ពីរ​នាក់​គេ មាន​ទាក់​ទង​គ្នា​លើស​ពី​មិត្ត​។ ប៉ុន្តែ​ធីតា​មិន​ខ្វល់​ទេ ព្រោះតែ​នាង​បាន​លួច​ស្រឡាញ់​សិស្ស​ច្បង​ម្នាក់ ​ដែល​រៀន​នៅ​សាលា​ជាមួយគ្នា​។

លួច​ស្រឡាញ់​បាន​ត្រឹម​លួច​ស្រឡាញ់ និង​ខូច​ចិត្តជា​ញឹកញាប់​។ សំណាងល្អ​ដែល​នាង​មាន​ផានិត​តែងតែ​កំដរ​នាង​គ្រប់​ពេល ទើប​ធ្វើ​ឱ្យ​នាង​គ្មាន​អារម្មណ៍​ថា​ឯកា​។ ក្រោយ​មក​ធីតា​និង​សិស្ស​ច្បង​ដែល​នាង​លួច​ស្រឡាញ់​នោះ ​ក៏​បាន​ក្លាយ​ជា​សង្សារ ទោះបី​ការទាក់ទង​គ្នា​លឿន​ៗ​ចម្លែក តែ​នាង​គ្មាន​អ្វី​ត្រូវ​គិត​ទេ ព្រោះ​ក្ដី​ស្រមៃ​បានសម្រេច​។

ប៉ុន្តែ​រឿង​មួយ​ដ៏​ហួស​ចិត្ត​ក៏​បាន​កើត​ឡើង...។